រំលោភសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ព្រោះខឹងម្តាយក្មេងស្រីរងគ្រោះមើលងាយខ្លួន

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៤២នាទី មានករណី ឃាតកម្មគិតទុកជាមុនមួយករណីបានកើត ឡើងនៅចំណុចភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។

សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានទទួលបានព័ត៌មានវេលាម៉ោង៩ និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះ និងដោយមានការបព្ជាារផ្ទាល់ពីលោកស្នងការសមត្ថកិច្ចនគបាលបានចុះស្រាវជ្រាវកំណត់បានមុខសញ្ញាឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះជិន ជឿន ភេទ ប្រុសអាយុ១៧ ឆ្នាំ ទីលំនៅស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ មកស្នាក់រកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ មុខរបរធ្វើសិប្បកម្មឈើ។

តាមការសួរចម្លើយជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរង គ្រោះប្រាកដមែន។

ជនសង្ស័យបានឆ្លើយថា នៅម៉ោងកើតហេតុខាងលើខ្លួនបានទៅចាប់បីជនរងគ្រោះឈ្មោះ ហ៊ុន ស្រីរ៉ា ហៅរ៉ា រឺ ហៅញ៉ាញ់ ភេទស្រីអាយុ ៥ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ដែលកំពុងតែដេក លក់នៅលើអង្រឹងក្រោមផ្ទះតែម្នាក់ឯង ហើយជនសង្ស័យក៍បានដើរ ចូលទៅលើកបីជនរងគ្រោះ ចេញពីក្នុងអង្រឹងដើរចូលទៅក្នុងព្រៃខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ។

បន្ទាប់មកជនរងគ្រោះភ្ញាក់ដឹងខ្លួន ជនសង្ស័យក៏បានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង ពេលរំលោភជនរងគ្រោះរួច ជនសង្ស័យបានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែរ ចុងស្រួចនៅនិងផ្ទះរបស់ខ្លួនហើយដើរត្រឡប់ទៅកន្លែងកើតហេតុវិញ រួចបានយកកូនកាំបិតទៅអាផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលអោយបែកទាំងសងខាង ព្រោះធ្លាប់ឮគេ និយាយថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញនោះសមត្ថកិច្ចមិនអាចរកឃើញនោះទេ។

មូលហេតុដែលសម្លាប់គឺមានទំនាស់ជាមួយម្តាយជនរងគ្រោះ ហើយដៀលខ្លួនថាមកនៅសំយ៉ាបផ្ទះរបស់គេ ហើយខ្លួនមានគំរោងសម្លាប់កូនជនរងគ្រោះរយៈពេល៣ថ្ងៃមកហើយ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងតាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង