គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួចចរចាគ្នាមិនត្រូវបង្កជាហិង្សាវាយបែកកញ្ចក់រថយន្ត (មានវីដេអូ)

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AT.1316 នឹងម៉ូតូម៉ាក PCX ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1CW.8172 បណ្ដាលឱ្យរងកាខូចខាតបន្តិចបន្ទួចពុំមានអ្នករងរបួស ក៏ប៉ុន្តែការចរចារគ្នាពុំត្រូវរ៉ូវគ្នាដោយភាគីទាំងសងខាងប្រកែកយកត្រូវរៀងខ្លួន ហេតុកាណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧នឹង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខ្លោងទ្វារវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកេីតរថយន្តម៉ាកព្រូស បេីកបរដោយបុរសម្នាក់បានធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូម៉ាក PCX មួយគ្រឿងបេីកឆ្លងកាត់ក៏បណ្ដាលឱ្យប៉ះពារគ្នាបន្តិចបន្ទួច តែការដោះស្រាយមិនត្រូវរ៉ូវគ្នាម្ចាស់រថយន្តបម្រុងនឹងបេីករថយន្តចេញពីកន្លែងកេីតហេតុ ភាគីខាងម៉ូតូក៏ស្ទុះទៅវាយបណ្ដាលឱ្យបែកកញ្ចក់រថយន្តរងកាខូចខាត ។

ក្រោយកេីតហេតុសម្ថតកិច្ចមូលដ្ឋានចុះមកដល់ធ្វេីកាវាស់វែងរួចរាល់នឹងយករថយន្តនឹងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំកាដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕ ដោយៈ ហាក់ អ៊ីឌី

អត្ថបទដែលជាប់ទាក់ទង