រថយន្តកាមេរីបាឡែន បុកកង់បីពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងរងបួសស្រាលម្នាក់

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១នឹង១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៣ កែងនិងផ្លូវលេខ២៧៨ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រពភពត៌មានពីម្ចាស់កង់បីបានឱ្យដឹងថា មុនពេលកើតហេតុគាត់បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ផ្លូវបែកជាបួនមានរថយន្តម៉ាក កាមេរីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5063 បើកបរដោយស្រីម្នាក់ទិសដៅលិចទៅកើតក្នុងល្បឿនលឿនបានបុកម៉ូតូកង់បីពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងបណ្ដាលឱ្យម្ចាស់កង់បីរងបួសស្រាល។

ក្រោយកើតហេតុដោយភាគីទាំងសងខាងចរចារគ្នាមិនត្រូវបានទាក់ទងខាងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយស្រាយគ្នានៅពេលក្រោយ៕ ដោយៈ នូ បូរ៉ា

អត្ថបទដែលជាប់ទាក់ទង