បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវលេខ១០៧

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់មួយរំពេច ក្រោយពេលត្រូវរថយន្តមួយគ្រឿងបុកផ្ទប់នឹងបង្គោលភ្លើង ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩នឹង០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់បេងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កមានម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ស្លាកលេខភ្នំពេញ ២AW ៨៣៥៦ តៃកុងបើកបរជាមនុស្សស្រី បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកអ្នករួមដំណើរម្នាក់។ ចំណែកម៉ូតូសពជនរងគ្រោះមានម៉ាក PCX ស្លាកលេខភ្នំពេញ ១GM ៦០៧៩ សពមានឈ្មោះ ថៃ ហួរ ស្នាក់នៅសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា មានស្រុកកំណើរនៅ ភូមិមេសាង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវៃង។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ដែលរួមដំណើរ ចំណែករថយន្ តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ សពត្រូវបានសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង