រថយន្តមិនស្គាល់ម៉ាក បើកត្រឡប់ក្រោយមិនបានមើលស្ថានភាពគ្រោះថ្នាក់បុកម៉ូតូឌ្រីមបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ រួចបើកគេចខ្លួនបាត់ដោយសុវត្ថិភាព

ពោធិ៍សាត់៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរបត់ត្រឡប់ក្រោយមិនបានមើលមុខក្រោយឱ្យបានច្បាស់លាស់មកបុកម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខពោធិ៍សាត់1A4345 ទាំងទទឹងទិសនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូស្លិត ក្នុងភូមិត្រពាំងកន្ទូត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍បឹងកន្ទួតប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ នឹម វណ្ណណេត អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំអូរសណ្តាន់ ស្រុកក្រគរ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តបង្កបើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏បើកបត់ត្រឡប់ក្រោយស្របពេលម៉ូតូជនរងគ្រោះធ្វើដំណើរបញ្រ្ជសទិសមកពីជើងមកដល់ក្នុងស្ថានភាពប្រថុចញ៉ុចមិនដឹងគេចទៅខាងណាផុតក៏បានបុកទទឹងរថយន្តបណ្តាលឱ្យដួលបោកនៅលើផ្លូវរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ដោយឡែករថយន្តបង្កក្រោយកើតហេតុភ្លាមៗបើករត់គេចបាត់ស្រមោលតែម្តង។ ចំពោះម៉តូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍បឹងកន្ទួត រង់ចាំប្រគល់ឱ្យម្ចាស់វិញ៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង