ស៊យធំហើយលោកចោរ២នាក់ អស់ទាំងម៉ូតូនិងមានវាសនាទៅដេកគុកក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ វ៉េវមួយគ្រឿង បានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ក្រោយពេលដែលជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1CV 1769 បានសម្រេចកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យសាមគ្គីជាស៊ីម ក្នុងបន្ទប់ជួលភូមិមានជ័យ១ សង្កាត់ស្ទឺងមានជ័យទី១ខណ្ឌមានជ័យ ដែលម្ចាស់ម៉ូតូចតទុកហើយចាក់សោរក្នុងបន្ទប់ជួលខាងលើ។

ក្រោយពេលធ្វើសកម្មភាពលួចកាច់ករយកបានសម្រចហើយជនសង្ស័យបានយកម៉ូតូជនរងគ្រោះទៅផ្ញើរទុកនៅកន្លែងផ្ញើរម៉ូតូនៅមន្ទីរពេទ្យបង្អែកក្រុង តែសំណាងមិនល្អម្ចាស់ម៉ូតូខាងលើបានភ្ជាប់បំពាក់ប្រព័ន្ធGPS ទើបឈានដល់ការឆ្មក់ចាប់បានជនសង្ស័យបាន២នាក់ ខណៈដែលក្រុមជនសង្ស័យជិះម៉ូតូម៉ាក MSX មួយគ្រឿង ដែលជាមធ្យោបាយឌុបគ្នាជិះមកយកម៉ូតូដែលយកមកផ្ញើរត្រូវបានម្ចាស់ម៉ូតូចាប់បានទាំង២នាក់ រួមនិងម៉ូតូ២គ្រឿង ប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដឹកយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់កយកម៉ូតូខាងលើនៅចំណុចខាងលើនេះពិតប្រាកដមែនមូលហេតុពួកគេជាអ្នកញៀនថ្នាំហើយខ្វះខាតលុយដើម្បីទិញថ្នាំញៀនជក់។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ នួន គីមស្រាន អាយុ២៤ឆ្នាំ​មុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួលចំណុចចោរលួចម៉ូតូខាងលើចំណែកជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ៖
ទី១៖ ជា សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរកម្មករអូសរទេះនៅផ្សារដើមគរ។
ទី២៖ មានឈ្មោះ ហឿន ចាន់ធី អាយុ២៩ឆ្នាំមុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួលម្តុំកំបូល ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងម៉ូតូដែលជាមធ្យោបាយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធិ។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចបានប្រគល់ទៅឱ្យម្ចាស់ដើមវិញរួចរាល់ផងដែរ៕ ដោយៈ ​សួងសាម

អត្ថបទដែលជាប់ទាក់ទង