សមត្ថកិច្ចក្រុងព្រះសីហនុបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ ជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ១៤ ខែតុលា ២០១៨នេះ ក្រោយចាប់ឃាត់ខ្លួន កាលពីម៉ោង​ជាង៩យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់នេះរួមមាន៖
១/ ឈ្មោះមុន ស្រីខួច ភេទស្រី អាយុ​ ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ឈ្មោះឈឹម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ទឹកកក បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៣/ឈ្មោះសា ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្នុប្បន្ន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។​

+​ ដកហូតវត្ថុតាងរួមមាន
១/​ គ្រឿងញៀនប្រភេទម្សៅ​ ចំនួន១៣ កញ្ចប់​ ទម្ងន់ ៣២.៦៧ក្រាម (ទាំងសម្បក)។
២/ទូរស័ព្ទ​ចំនួន០៣គ្រឿង។
៣/ដបជក់ចំនួន០៤។
៤/ជញ្ជីងចំនួន ០១។
៥/ថង់សំរាប់ខ្ចប់ថ្នាំញៀនមួយចំនួន។

ដោយឡែកជនសង្ស័យម្នាក់ផ្សេងទៀតឈ្មោះ ឈឹម វណ្ណដេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្នុប្បន្ននៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងគ្រឿងញៀនដូចគ្នា ដែលកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបានកាលពីល្ងាចថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏ត្រូវបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុជាមួយគ្នាដែរ។

* ដកហូតវត្ថុតាងរួមមាន៖
១-គ្រឿងញៀនប្រភេទម្សៅចំនួន០៣កញ្ចប់ ទម្ងន់ទាំងសម្បក ៧៨.០៥ក្រាម
២-ម៉ូតូចំនួន០១គ្រ
៣-ទូរស័ព្ទ ចំនួន០១គ្រ
៤-លុយខ្មែរ១០ម៉ឺនរៀល
ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង