ប្រជាពលរដ្ឋនៅខេត្តក្រចេះ កំពុងសប្បាយចិត្តក្នុងការប្រមូលផលដំឡូងមី

ក្រចេះ ៖ ឆ្នាំនេះប្រជាពលរដ្ឋនៅខេត្តក្រចេះ កំពុងសប្បាយចិត្តក្នុងការប្រមូលផលដំឡូងមី  ពីព្រោះតម្លៃដំឡូងមី កើនឡើងខ្ពស់ជាងឆ្នាំមុន រហូតដល់ពីរដងឯនោះ។ កាលពីឆ្នាំមុន ដំឡូងមីស្រស់មានតម្លៃត្រឹមតែ ២.៣០រៀលក្នុងមួយ គីឡូក្រាម ខណៈឆ្នាំនេះ ឈ្មួញទិញដំឡូងមីស្រស់ពីប្រជាពលរដ្ឋក្នុងមួយគីឡូក្រាម តម្លៃ ៤.១០ រៀល។

យោងតាមរបាយការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងអំពីទិន្ទិផលនិងមរិមាណផលដំឡូងមីថា គិតត្រឹម ៩ខែ ឆ្នាំ២០១៨ ដំណាំដំឡូងមីដាំបានសរុបចំនួន ៦៦,៧៥៩ហិកតា ក្នុងនោះដំឡូងមីគ្រួសារដាំ បានចំនួន ៦៦,៥០៩ហិកតា និងដំឡូងមីរបស់​ក្រុមហ៊ុនដាំ​បានចំនួន ២៥០ហិកតា។ ដោយទិន្ទិផលជាមធ្យមក្នុង ១ហិកតា ទទួលបានចំនួន ១៥-២០តោន/ហិកតាយ៉ាងណាក៏ដោយ ទីផ្សារចិន គឺជាអ្នកបញ្ជាទិញកសិផលដំឡូងមីច្រើនជាងគេបង្អស់នៅលើ ពីភពលោក។

ជាមួយគ្នានេះ ដំឡូងមី ដែលជាផលិតផលសំខាន់ជាងគេទី២បន្ទាប់ពីស្រូវ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរនៅមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែងនៅពេលកន្លងទៅថ្មីៗនេះ វេទិកាផ្សព្វផ្សាយផលិតផលដំឡូងមី ក៏ត្រូវបានបង្កើត ឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង