ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសទាំងខាង

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសទាំងខាង ហេតុការនេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេឃើញម៉ូតូមួយគ្រឿងម៉ាកSmash ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 1N-5072 បើកបរដោយបុរសពីរនាក់ក្នុងល្បឿនលឿនទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកYamhaពណ៌ខ្មៅ គ្នានស្លាកលេខបើកបរដោយបុរសម្នាក់ទិសដៅ ពីជើងទៅត្បូងបំរុងបត់ឆ្វេង ចូលទៅផ្លូវR6ពេញទំហឹងបណ្ដាល់អោយរងរបួសទាំងខាងត្រូវបញ្ចូនទៅមន្ទីរពេទ្យត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខណ្ឌដូនពេញ បានធ្វើការវាស់វែង ដើម្បីយកម៉ូតូទាំងសងខាងទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ។ហាក់ អ៊ីឌី៚

អត្ថបទដែលជាប់ទាក់ទង