សាស្រ្តាចារ្យ លោកគ្រូ អ្នក គ្រូ រួមនឹងព្រះសង្ឃ បង្កើតខ្សែសង្វាក់ឱ្យយុវជន យុវតី ​ធ្វើជាអ្នកមានមេត្តាដល់គ្នានិងគ្នា

​ស្ទឹងត្រែង៖ យើងងាកមកមើល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូរួមជាមួយព្រះសង្ឃក្នុងខេត្ត បង្កើតខ្សែសង្វាក់ អប់រំដើម្បី ទូន្មានដល់យុវជន យុវតី ឱ្យប្រតិបត្តិនូវសេចក្តីល្អ ធ្វើជាអ្នកមានមេត្តាដល់គ្នានឹងគ្នា។

ក្នុងពិធីធ្វើធម្មទាន​នៅក្នុងក្រុងស្ទឹងត្រែង​​​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក ស៊ាងណាត សាស្ត្រាចារ្យ សាកលវិទ្យាល័យបៀលប្រាយ សាខាស្ទឹងត្រែង មានប្រសាសន៍ថា យុវជនទាំងពួងត្រួវខិតខំសិក្សា នឹងស្វែងយល់គ្រប់ការពិត ហើយមិនទាស់ចិត្ត ចំពោះការពិត ដែលប្រាកដនោះឡើយ។

លោកថា៖យុវជនទាំងអស់រមែងត្រូវអប់រំចិត្តពីវ័យក្មែងឡើងទៅ ដោយលះបង់នួវអប្បាយមុខទាំងឡាយ មានល្បែង- ស្រី- ស្រា -សេពគប់មិត្តអាក្រក់-និងគ្រឿងញៀន ដើម្បីជួយសង្គមឱ្យកាន់តែមានសុខសន្តិភាព​ ការរស់នៅមានសីលធម៌ល្អ។

កញ្ញា សុវណ្ ណបុប្ផា និស្សិតសាកលវិទ្យាល័យបៀលប្រាយសាខាស្ទឹងត្រែងបានយល់ថា មនុស្សគ្រប់រូបតែងតែចង់បានគុណតម្លៃ នឹងមានកិត្តិយស ក្នុងការរស់នៅ ស្របពេលដែលបច្ចុប្បន្នប្រទេសយើងកាន់តែមានការរីកចម្រើន បាននាំគ្នាធ្វើ​ទានសាង​បុណ្យទុកទៅអនាគត។

ព្រះតេជគុណ សៅ សុផានី ចៅអធិការវត្តបាចុង ក្រុងស្ទឹងត្រែ ងមានថេរដីកា ថា៖ការ​បរិចាកធនធាន ពិតជាបានបង្ហាញពីការលះបង់នូវសេចក្តីកំណាញ់ នឹងបានផ្តល់គំរូល្អទៅដល់អ្នកដទៃទៀតបាន។
សូមបញ្ជាក់ថា៖ការបង្កើត​នៅខ្សែសង្វាក់អប់រំនេះ​ជាលើកទីមួយហើយសំរាប់បង្ហាញនឹងជួយដាស់ស្មារតីដល់យុវជន យុវតី ឱ្យនាំគ្នាប្រតិបត្តិល្អខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឱ្យមានសមត្ថភាពជួយបន្តវេនដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរុងរឿងបន្ថែមទៀត៕
E k H . ស្ទឹងត្រែង ១៦ ១០ ២០១៨

អត្ថបទដែលជាប់ទាក់ទង