សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) មានកម្មវិធី App សម្រាប់ Smart Phone ហើយ ដែលមានឈ្មោះថា UI University

ភ្នំពេញ៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សូមជម្រាបជូនដំណឹង ដល់សាធារណជនទូទៅឱ្យបានជ្រាបថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea បានបង្កើតកម្មវិធីប្រើប្រាស់នៅក្នុង App Store និង Play Store ឈ្មោះ UI University  មាននៅក្នុងទូរសព្ទដៃ(Smart Phone) ទាំងកម្មវិធី IOS ឬ Android ។

ដើម្បីងាយស្រួល ក្នុងការទទួលយកព័ត៌មានពី សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) លោកសាស្រ្តាចារ្យ និស្សិត និងបងប្អូនសាធារណជន អាចដោនឡូត (Download) ដាក់ក្នុងទូរសព្ទដៃរបស់លោកអ្នកបាន គ្រាន់តែចូលទៅក្នុងកម្មវិធី App Store  សម្រាប់កម្មវិធី IOS រួចលោកអ្នកវាយឈ្មោះថា  UI University សូមចុចយកពាក្យថា​ GET ឬ កម្មវិធី Play Store សម្រាប់កម្មវិធី Android រួចលោកអ្នកវាយឈ្មោះដូចគ្នា សូមចុចយកពាក្យថា INSTALL នោះលោកអ្នកនឹងទទួលបាន App របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្នុងនោះមានការផ្សាយចេញពោរពេញទៅដោយចំណេះដឹងទូទៅផ្សេងៗ នឹងជាប្រយោជន៍មួយផងដែរសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដលសិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ។

ដោយហេតុថា មាតាបិតាខ្មែរទាំងឡាយ តែងតែរៀបចំអនាគតកូនចៅរបស់ខ្លួន ឱ្យទទួលបាននូវការអប់រំមានកម្រិតខ្ពស់ ពីសាលារៀនដែលល្អ ដើម្បីទទួលបាននូវសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ និងគុណធម៌។ ដូច្នេះបេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ប្អូនៗដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្ស-និស្សិតដែលមានបំណងចង់បន្តការសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត គឺត្រូវតែជ្រើសរើសយកសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ  សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស។ ចំពោះកម្មវិធីសិក្សា និងបង្រៀនជាខេមរភាសា និងភាសាបរទេសនានា ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដើម្បីបង្កភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

សម្រាប់ការប្រឹក្សាយោបល់ និងទទួលពាក្យចូលរៀនចាប់ពីពេលនេះតទៅ រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ៈ

  • UI ភ្នំពេញៈ ផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) លេខទូរស័ព្ទៈ 081 800 023/ 061 777 007/ 088 98 00 023
  • UI បាត់ដំបងៈ ផ្លូវទៅកាន់វត្តពោធិវង្ស សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់សាលាបឋមសិក្សាពោធិវង្ស លេខទូរស័ព្ទៈ 010 570 573/ 095 8888 03/ 061 800 023

អ៊ីម៉ែលៈ info@ui.edu.kh គេហទំព័រៈ www.ui.edu.kh

ហ្វេសប៊ុកផេកៈ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់សិស្សនិស្សិត ក្នុងការសិក្សាប្រកបដោយគុណភាពខ្ពស់**************សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ៈUI ភ្នំពេញៈ ផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) លេខទូរស័ព្ទៈ 081 800 023/ 061 777 007/ 088 98 00 023UI បាត់ដំបងៈ ផ្លូវទៅកាន់វត្តពោធិវង្ស សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់សាលាបឋមសិក្សាពោធិវង្ស លេខទូរស័ព្ទៈ 010 570 573/ 095 8888 03/ 061 800 023អ៊ីម៉ែលៈ info@ui.edu.kh គេហទំព័រៈ www.ui.edu.khហ្វេសប៊ុកផេកៈ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea

Posted by សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea on Thursday, 18 October 2018

អត្ថបទដែលជាប់ទាក់ទង