កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន០៣កញ្ចប់!

ព្រះវិហារ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន០៣កញ្ចប់តូច ត្រូវបានមន្ត្រីអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន និងដក់យកធ្វើជាវត្ថុតាង ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នា២០១៨ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ែន រះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាស្រ្តខាងលើ។

ក្រោយឃាត់ខ្លួនបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០៣កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង លុយខ្មែរ១២៥.០០០៛ ម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ កណ្តាល១L០១២៨។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បន្តថា បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងឃុំខ្លួនបណ្ដោះអាសន្ន និងបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការណ៍តាមនិតិវិធីច្បាប់៕BRT

អត្ថបទដែលជាប់ទាក់ទង