សមត្ថកិច្ចបំបែកសំបុកក្រុមជួញដូរថ្នាំញៀនយ៉ាងសកម្ម០៩នាក់ ក្នុងក្រុងសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នៅអធិការនគរបាលក្រុងសៀមរាប បានបង្ហាញមុខក្រុមប្រេីប្រាស់ថ្នាំញៀនដែលសមត្ថកិច្ចបានបង្រ្កាប់ កាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងនគរបាលការិយាព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលការពារនិងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការបង្រ្កាបករណី ប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីជួញដូរចែកចាយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុច ភូមិស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន ៩នាក់ ស្រី០១នាក់ ។ក្រោយពីពិនិត្យ និងធ្វើតេស្តមានសារធាតុញៀនក្នុងខ្លួុនចំនួន៨នាក់ស្រីគ្មាន។

ដកហូតវត្ថុតាង រថយន្តម៉ាកកាមរីបាឡែនចំនួន០១គ្រឿង ; ម៉ូតូចំនួន០៣គ្រឿង ; កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់ ; ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច ; ដាវ/កាំបិត/បំពង់ទិប ធ្វើដែកជាច្រើនដើម ; ទូរស័ព្ទចំនួន ១១ គ្រឿង ។

ដោយឡែកក្នុងចំណោមជនសង្ស័យខាងលើមានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ទៅម៉ោង១១យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ បានធ្វើសកម្មភាព យកកាំភ្លើងខាងលើ បាញ់ឡើងលើចំនួន ២ គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះ ត្រា ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ និងការស្រាវជ្រាវបន្តឃើញថាជននេះកន្លងមកមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន០៣ដីកាផងដែរ ពាក់ព័ន្ធនឹងគ្រឿងញៀន។

ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត ហើយកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូង ចាត់តាមនីតិវិធីច្បាប់៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង