បុរសម្នាក់បើកគោយន្តកន្រ្តៃ ទៅដឹកអុសគ្រលែងបោកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ៖ នៅរសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨ សមត្ថកិច្ចស្រុកសណ្ដាន់ បានឱ្យដឹងថា កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកគោយន្តកន្រ្តៃទៅដឹកអុសគ្រលែងបោកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិដងទទឹង ឃំុងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ តំុ សា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ឃំុកើតហេតុ (ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង