ជប៉ុនផលិតគ្រាប់មីស៊ីលទំនើបបំផុត ដែលមានល្បឿនលឿនជាងសម្លេង និងហោះហើរសំកាំងលើអាកាសបាន

តូក្យូ៖ ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាយោធារបស់ប្រទេសជប៉ុន បានផលិតគ្រាប់មីស៊ីលមួយប្រភេទ ដែលមានល្បឿនលឿនជាងសម្លេង និងអាចហោះហើរសំកាំងមួយកន្លែងនៅលើអាកាសបាន ។

អ្នកជំនាញជប៉ុន បានឱ្យដឹងថា គ្រាប់មីស៊ីលនេះ មានតួនាទីពីរយ៉ាង គឺអាចជាមីស៊ីលផ្ទុះដូចគ្រាប់រ៉ូកែត និងជាប្រភេទមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។

នៅពេលខាងមុខ កងកម្លាំងស្វ័យការពារជប៉ុន នឹងដាក់ពង្រាយគ្រាប់មីស៊ីលប្រភេទថ្មីនេះ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាពិសេសនៅតាមមាត់សមុទ្រ ៕

អត្ថបទដែលជាប់ទាក់ទង