លោកអធិការរងនគរបាលចិត្តសឿង ទាញកាំបិតគប់មន្ត្រីប៉ូលិសថ្នាក់ក្រោមម្នាក់ រយះក្បាលនៅកន្លែងធ្វេីការ

សៀមរាប ៖ ពិតជាមិនធម្មតាមែន លោក រិទ្ធ បញ្ញា អធិការនគបាលរងក្រុងសៀមរាប ទទួលបន្ទុករដ្ឋបាលប៉ុស្តិ៍ ត្រូវបានកូនចៅថ្នាក់ក្រោមសរសេបង្ហោះផឹកស្រាស្រវឹងជោកជាំ មករករឿងកូនចៅថ្នាក់ក្រោមនៅកន្លែងធ្វេីការ ក្នុងអធិការនគបាលក្រុងសៀមរាប ថែមទាំងទាញកាំបិតគប់មកលេីជនរងគ្រោះ ដែលត្រូវជាកូនចៅម្នាក់ឈ្មោះ លីវ សុឈុនលេង បណ្តាលឱ្យបែកក្បាលរយះហូរចេញឈាម នឹងបង្កឱ្យមានការភ្ញាក់ផ្អេីល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០ និង៤៥នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

យោងតាមប្រភពពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ហេតុអីខ្លួនជាថ្នាក់ដឹកនាំបែរជាមិនគោរពតួនាទីផឹកស្រាស្រវឹងបែរជាមករករឿងកូនចៅ ឫមួយអាងខ្លួនជាមេគេចង់ធ្វេីអ្វីតាមតែចិត្តមែនទេ?។

បេីតាមលោក លីវ សុឈុនលេង ជនរងគ្រោះបានបា្រប់ឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា មុនដំបូងរូបខ្ញុំឈ្មោះ លីវ សុឈុនលេង ភេទប្រុស អាយុ ២៨ឆ្នាំ កំពុងអង្គុយប្រចាំការនៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់តែលោកអធិការរងខាងលើ បានស្រវឹងជោកជាំមិនដឹងមកពីណា ប្រើពាក្យសម្តីមិនសមរម្យ មកលើរូបខ្ញុំ ពេលនោះក៏ប្រកែកគ្នាបន្តិចបន្តួច ហើយលោកអធិការរងខឹងសម្បារ ក៏ទាញយកកាំបិតដែលនៅជិតខ្លួន ស្រាប់គប់មកលើរូបខ្ញុំ បណ្តាលឱ្យបែកក្បាលរយះហូរចេញឈាម ។ ភ្លាមៗ រូបខ្ញុំមិនបានតបតវិញទេ ហើយដើរចេញទៅរកពេទ្យដើម្បីព្យាបាលរបួស តែម្តង ។

ជនរងគ្រោះបានបន្ថែមថា បេីរូបលោកមិនបានគេចទាន់ពេលទេ ប្រហែលរូបលោកត្រូវដេកពេទ្យជាមិនខាន។ លោកទេព ចាន់ណា អធិការនគបាលក្រុងសៀមរាប បានប្រាប់ថា រឿងនេះយប់មិញលោកអត់បានដឹងទេ ជារឿងបុគ្គល ។

បេីតាមប្រភពមួយបានលួចខ្សឹបប្រាប់ថា លោកអធិការនគបាលរងក្រុងសៀមរាបនេះមានវ័យក្មេង ទេីបនឹងចូលកាន់តំណែងបានជាងមួយឆ្នាំទេ អ៉ីចឹងហើយទេីបនៅមានចិត្តឆេវឆាវមិនស័ក្តិសមនឹងតូនាទីជាថ្នាក់ដឹកនាំទេ នេះមកពីចូលតាមខ្សែ មិនបានចូលសាលាទេ៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង