បែកធ្លាយលោក ហោ ជិនវីរ: យុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក យកដីពលរដ្ឋ និងដីរបស់រដ្ឋលក់អស់៥០ហិចតា

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ មានសេចក្ដីរាយការណ៍មកថា លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានឃុបឃិតគ្នាជាមួយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក បានយកដីរបស់ប្រជាពលរដ្ឋ និងដីរបស់រដ្ឋ ចំនួន៥០ហិកតានៅចំណុចអូសាភី ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ លក់។

ឈ្មួញទិញដីពីនាក់ប្ដីប្រពន្ធនៅ ចំណុចខាងលើបានលើកឡើងថា ពួកគាត់មកពីខេត្តកំពង់ចាម មកទិញដីនៅទីនេះចំនួន៥០ហិតា នៅខែ៧ និងខែ៨ថ្មីៗនេះ ពីលោក ហោជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន នាយករដ្ឋបាលសាលាស្រុក ដោយពួកគាត់ទិញដីនេះ ដើម្បីប្រកបរបរកសិកម្មខ្លួនឯង ព្រោះលក់ធូថ្លៃ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ត្រូវបានលោក ងួនលីន យកដីស្រែចម្ការពួកគាត់លក់អស់ ដោយពួកគាត់មិនបានរំពឹងអ្វីទៀតឡើយ នៅពេលដែលពួកលោកមានអំណាចខាងលើដាក់គ្រឿងចក្រឈូសឆាយ ពួកគាត់បានដាក់ពាក្យសុំអន្តរាគមន៍ទៅគណៈពង្រឹងគឺលោកឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងដាក់ទៅសាលាឃុំលំទង តែរហូតមកទល់និងពេលនេះជាងមួយខែហើយគ្មាននណាជួយពួកគាត់បានឡើយ ។

ហេតុនេះពួកគាត់សូមអំពាវនាវដល់ឯកឧត្តម ស ថាវី អភបាលខេត្តឧត្ដរមានជ័យ ជួយអន្ដរគមន៍ដោយស្រាយយកដីពួកគាត់មកវិញផង។

ទាក់ទងនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើ លោក ហោ ជិនវីរៈយុទ្ធ បានអោយដឹងថាតាមទូរសព្ទថា រឿងនេះជាការមួលបង្កាច់របស់ប្រជាពលរដ្ឋ លោកមិនមានដីលក់ទេ តែក្នុងនាមលោកជាអ្នកសម្របសម្រួល ហើយរឿងនេះខាងឃុំកំពុងស្វែងរកការសម្របសម្រួលក្រោយវេទិការសារធារណៈរួច ។

លោក ងួន លីន និយករដ្ឋបាលសាលាស្រុកអន្លង់វែង បានអោយដឹងថា លោកនិងប្ដឹងប្រជាពលរដ្ឋវិញ ព្រោះដីនេះពលរដ្ឋមិនមានការអាស្រ័យផលជាក់ស្ដែង និងបណ្ណកម្មសិទ្ធិកាន់កាប់ឡើយ ។BRT

 

អត្ថបទដែលជាប់ទាក់ទង