កសិករនៅភូមិ​ខនឌិន បង្ហាញបច្ចេកទេសកំចាត់សត្វស្រាំង ការពារផលដំណាំម្រះ

ស្ទឹងត្រែង៖ ដំណាំម្រះរបស់កសិករនៅភូមិខនឌិន សង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែងមិនសូវទទួលបានផលល្អទេ ព្រោះមានសត្វស្រាំងចង្រៃចុចបំផ្លាញបង្កឱ្យក្រហមជ្រុះខូច។

បញ្ហានេះ ពួកគាត់បាននាំគ្នារិះរកមធ្យោបាយកម្ចាត់វាដោយប្រើប្រាស់ថ្នាំម្យ៉ាងឈ្មោះ(ViZUBON-D)ហៅថាស្នេហ៍ស្រាំង និងម្យ៉ាងទៀតផ្សំពីវត្ថុធាតុពីធម្មជាតិ យកមកច្នៃប្រឌិតចាប់សត្វចង្រៃនេះដែលបាន(សិក្សាពីកសិកម្ម)។

លោកស្រី ព្រំ សាវឿន កសិករដាំម្រះនៅភូមិខនឌិន សង្កាត់សាមគ្គី បាន​បញ្ជាក់ប្រាប់ CHN នៅថ្ងៃទី២១​ ខែតុលានេះថា៖​​ មន្ត្រីបច្ចេកទេស​ផ្នែក​កសិកម្មបានណែនាំពីវិធីសាស្ត្រ​ផលិតក្លិនស្នេហ៍​ស្រាំងដោយ ៖

-ទីមួយ ផ្សំពីវត្ថុធាតុធម្មជាតិ យក ទឹកត្នោត- ទឹកខ្មេះស្មើ(២០០មីលីលីត្រ) និងស្ករ រងូ(ទឹកពពុះ)ស្ករ អំពៅស្មើ(២០មីលីលីត្រ​)លាយ​បញ្ចូលគ្នា ​ឱសថនេះទាក់បាន​ទាំងញី ទាំង​ឈ្មោល។

-ទី២ យកថ្នាំ(ViZUBON-D)ហៅថា ស្នេហ៍ស្រាំងក្នុងមួយប្រអប់មាន២ដបដាក់លាយ​បញ្ចូលគ្នា (ថ្នាំនេះផលិតនៅប្រទេសវៀតណាម ឬប្រទេសថៃមិនមាន​បកប្រែភាសាខ្មែរទេចូរ​បងប្អូនប្រុងប្រយ័ត្នថ្នាំប្រភេទនេះ ហើយថ្នាំ(ViZUBON-D)ទាក់បានតែសត្វឈ្មោលទេ។

វិធីប្រើ៖ ច្រកចូលដបទឹកសុទ្ធចោះរន្ធកណ្តាលដប សម្រាប់ឱ្យសត្វស្រាំងចូលធ្វើរបៀបនេះ​យើងកម្ចាត់វាបាន ។

​លោកអ៊ុន រើន តំណាងគម្រោងឆេន សហការជាមួយមន្ទីរកសិកម្មបានយល់ថា៖​ការធ្វើ​បែបនេះពិតជា​​ត្រឹមត្រូវ ដោយមិនបាច់ប្រើថ្នាំគីមីសម្លាប់សត្វល្អិតបាញ់លើដំណាំ​នាំឱ្យប៉ះពាល់​សុខភាព​នៅពេលបាញ់ថ្នាំ ឬពេលបរិភោគបន្លែខ្វះការប្រុងប្រយ័ត្ននោះ។

លោកថា៖ វិធីនេះសូមឱ្យកសិករដាំដំណាំម្រះអនុវត្តន៍នូវវិធីសាស្ត្រនេះគ្រប់ៗគ្នាព្រោះវាមានប្រសិទ្ធភាព ៕


E K H ស្ទឹងត្រែង ២១ ១០ ២០១៨

អត្ថបទដែលជាប់ទាក់ទង