ពិធីសំណេះសំណាល និងអបអរសាទរជ័យជម្នះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៃរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះក្រោមអធិបភាព ឯកឧត្ដម ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដំណើរដោយឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាលខេត្ត និងមន្ត្រីខេត្តស្វាយរៀង អភិបាលស្រុក ក្រុមប្រឹក្សាស្រុកស្វាយជ្រំ សមាជិកក្រុមប្រឹក្សា ឃុំក្រោលគោ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានធ្វើពិធីសំណេះសំណាល និងអបអរសាទរជ័យជម្នះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណត្តិទី៦នេះ។ ជ័យជម្នះទាំងនេះ កើតឡើងឡើងដោយសារតែប្រជាប្រិយភាពរបស់សម្តេចតេជោ ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ គណបក្សមានគោលនយោបាយច្បាស់លាស់ ១១ចំណុច និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរ ។

ជាចុងបញ្ចប់ លោកក៏បានសូមសំណូមពរឲ្យប្រជាពលរដ្ឋ អាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ ។ មួយវិញទៀត ទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ ៕ អត្ថបទ៖ភក្ដី

អត្ថបទដែលជាប់ទាក់ទង