កណ្តុមឆែប ជាឧបករណ៍ចាប់កង្កែបមានប្រសិទ្ធភាពធ្វើឡើងដោយជនជាតិ​ដើមភាគតិច ដោយឡែកខ្មែរយើងហៅថាទ្រុង

ស្ទឹងត្រែង៖ លោក ប៊ុន ឬទ្ធី ជនជាតិខ្មែរកាត់ឡាវ រស់នៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន CHN NEWS នៅថ្ងៃទី២១ ខែតុលា នេះថា៖ ឧបករណ៍ កណ្តុមឆែប សម្រាប់ចាប់កង្កែមនេះគាត់ចេះធ្វើពីបងប្អូនជនជាតិព្រៅ  ជាជនជាតិខ្មែរដើមភាគតិចនៅភូមិការតូត កាលពីនៅក្មេងៗ។

លោកថា៖ ឧបករណ៍នេះ សម្រាប់ដាក់យកកង្កែមតាមស្រែដោយមិនបាច់ប្រើស្នរឬច្បូប ដើរចូលក្នុងស្រូវនាំឱ្យបាក់ស្រូវ​ ឬពាក់គោមដើររកពេលយប់នោះទេ។ ​អ្នកស្រុកស្រែ បន្ទាប់ពីការ​ងារស្រែចំការ ហើយសល់ពេលទំនេរ​ ល្ងាចឡើងនាំគ្នាយក កណ្តុមឆែប នេះទៅដាក់តាមស្រែ ឬនៅ​តាមមាត់អូរ​ ត្រពាំង ព្រែក បឹងបួរ ជាដើម ដែល​មានកង្កែបរស់នៅ។

លោកថា៖ របៀបចាប់វា ដោយយើងយក កណ្តុមឆែម ជីក​ដីគាប់ ទុក​តែមាត់វា ​ដែល​​ធ្វើពីសន្ទះដែក​ ដូចសន្ទះទ្រុងដែរ តែ​វាមាន ឬស័រអាចទាញបិតបើកខ្លួនវាបាន ហើយដាក់​នុយនៅ​ម្ខាងមាត់ទ្រុងនេះ ពេលកង្កែមលោតមករកនុយ​នេះនឹងធ្លាក់​ចូលទៅក្នុង កណ្តុមឆែប តែម្តង។

លោក ស្រី អមរ៉ា មានវ័យ៤៥ឆ្នាំ នៅភូមិសេសាន​ ដែលកំពុងអង្គុយយកខ្សែដោតកង្កែប ​បាន​ឱ្យ​ដឹងទាំង​ទឹកមុខ​អឹមអៀនថា កង្កែបដែលរកបាននេះក្រុមគ្រួសារ គាត់ទុក​​បរិភោគ​តែមួយចំនួន​ប៉ុណ្ណោះ​ ហើយក្រៅពីនោះដោតចង្កោមយកទៅលក់ក្នុងមួយ​ចង្កោមបានតំលៃ​២០០០រៀល ដែលក្នុងមួយចង្កោមមាន​៣​កង្កែបទៅតាមតូចតាមធំ។

លោកស្រីថា៖ ការដាក់នេះក្នុងមួយយប់អាចរក​បានចំនួនចាប់ពី២​ទៅ៣គីឡូ​ក្រាមដែលយើងប្រើ កណ្តុមឆែប ​ចំនួន១០ទៅ១៥ ហើយពេលមានភ្លៀងធ្លាក់​វាចូលបាន​ច្រើន​ជាងពេល​អត់ភ្លៀង។ ការធ្វើបែបនេះច្រើនជួបហានីភ័យ ព្រោះខ្លាចសត្វមានពិស​ទិចឬខាំ​ហើយពេល​ភ្លៀងក៍ខ្លាចផ្គររន្ទះដែរ ព្រោះកន្លងមកនៅក្នុងភូមិនេះធ្លាប់មានកសិករយើងទៅឆ្លុះកង្កែប រន្ទះបាញ់ស្លាប់ដោយសារយើងកាន់ស្នរឬកាំបិទទៅជាមួយនោះ។

សូមបញ្ជាក់ថា៖ នេះជាមុខរបរមួយគួបផ្សំគ្នាដែលភាគច្រើនតែបងប្អូនជនជាតិដើមភាគតិចបានរកប្រចាំថ្ងៃយកមកធ្វើជាអាហារ ដូចជា ជនជាតិ -ព្រៅ- ព្នង – គួយ- ស្ទៀង -ខោល- ចារាយ-ការវែត- កញ្ចក់-ទំពូន-ឬខ្មែរឡាវយើងនេះ ចំណែកខ្មែរយើងបច្ចុប្បន្នប្រើសម្ភារទំនើប​ដោយឧបករណ៍គោមឆ្លុះ​ប្រើ​ កម្លាំងចេញរកពេលយប់ឬពេលមានភ្លៀង៕ ដោយ៖ EKH

អត្ថបទដែលជាប់ទាក់ទង