កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយនគរបាលដងក្តារ ឃាត់ខ្លួនមុខសញ្ញាបីនាក់ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន

កំពង់ចាម​៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣០នាទី ជំនាញខេត្ត​ សហការជាមួយជំនាញស្រុកស្ទឹងត្រង់ បានចុះធ្វេីរដ្ឋបាលចំហរ នៅចំណុចភូមិហុងប្រម៉ារ ឃំុដងក្តារ​ ស្រុកស្ទឹងត្រង់ បានបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១-ឈ្មោះ យ៉េន សីហា ភេទ​ប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិអូបេង ឃំុមេសជ្រៃ​ ស្រុកចម្ការលេី។
២-ឈ្មោះ ហួត ហាក់ ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរ​ នៅភូមិបុសពោធិ៍ ឃុំមេសជ្រៃ​​ ស្រុកស្ទឹងត្រង់។
៣-ឈ្មោះ ធី​​ ដារ៉ូ ភេទប្រុស អាយុ​២៧ឆ្នាំ នៅភូមិកំពង់អំបិល ឃំុបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

រឹបអូសវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន​ ចំនួន៣១កញ្ចប់តូច និងទូរស័ព្ទ០៣គ្រឿង ​ម៉ូតូ០២គ្រឿង ដាវ០១ដើម និងរថយន្ត០១គ្រឿង ។ បច្ចុប្បន្ន​ជំនាញ​កំពុងសាកសួរដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ ss5

អត្ថបទដែលជាប់ទាក់ទង