ដំណើរកម្សាន្តទៅកោះស្តេច គឺមានភាពទាក់ទាញខ្លាំងណាស់

កោះកុង៖ កោះស្តេច គឺជាកោះភូមិអ្នកនេសាទតូចមួយ ដែលមានទីតាំងនៅចំកណ្តាល នៃទីរួមខេត្តកោះកុង និងព្រះសីហនុ ព្រមទាំងជាទីតាំងសំចតប្រចាំថ្ងៃរបស់ទូកតូចៗផងដែរ។ ដំណើរកម្សាន្តទៅកោះស្តេច គឺមានភាពទាក់ទាញខ្លាំងណាស់ ដោយមានការឆ្លងកាត់ឆ្នេរខ្សាច់ ឆ្នេរមានថ្មប៉ប្រះទឺក និងមានព្រៃដុះគ្របផ្ទៃកោះ។ កន្លែងស្នាក់នៅអាចរកបាននៅលើកោះនេះ ហើយមានលក្ខណៈសមញ្ញ។

កោះស្តេច មានទីតាំងត្រឹមតែ២០នាទីប៉ុណ្ណោះក្នុងការជិះទូកពីឆ្នេរកោះកុង និងគ្របដណ្ដប់ដោយភូមិនេសាទ ដែលមានទំហំធំលាតសន្ធឹងតាមបណ្ដោយកោះ ហើយបែរមុខទៅដីគោក។ ខណៈពេលដែលការនេសាទ គឺជាកត្តាចម្បងនៃសេដ្ឋកិច្ចក្នុងតំបន់ភូមិនេះ មានរោងចក្រផលិតទឹកកកដ៏ធំមួយ ដែលអ្នកអាចមើលឃើញវាត្រូវបានផលិត និងត្រូវបានគេដឹកតាមទូកទៅកាន់កោះផ្សេងៗទៀតនៅជុំវិញនោះ។

កោះស្តេច ព័ទ្ធជុំវិញដោយកោះជាច្រើន និងដីគោក ដែលភាគច្រើនមានឆ្នេរខ្សាច់ធម្មជាតិដ៏ស្អាត និងអស្ចារ្យ ដែលយើងអាចទៅទស្សនាបានដោយទូកតូចៗពីឆ្នេរកោះស្តេច។ នៅកោះស្តេច មានអ្នកនិយាយភាសាអង់គ្លេសតិចតួចណាស់ ដូច្នេះបើអ្នកនិយាយអាចនិយាយពាក្យសាមញ្ញៗជាភាសាខ្មែរ (ឬថៃ) អ្នកនឹងគ្មានបញ្ហានោះទេ។

ចំពោះហាងលក់ម្ហូបអាហារ និងតូបលក់តាមចិញ្ចើមថ្នល់ជាច្រើន អាចរកបានចាប់ពីព្រឹកទល់យប់ ហើយតម្លៃម្ហូបអាហារមានកម្រិតមធ្យម ជាមួយនឹងអាហារដែលមានតម្លៃប្រហែល ០,៥០ ដុល្លារអាមេរិកប៉ុណ្ណោះ។

ជាទូទៅមានកាណូតធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកោះកុង ចំណុចកណ្តាល គឺកោះស្តេចនេះតែម្តង ហើយយើងអាចបង់ថ្លៃតែពាក់កណ្តាលទេបើយើងចុះនៅកោះនេះ។ តម្លៃនៃការធ្វើដំណើរ គឺប្រហែល១៥ដុល្លារ និងចំណាយពេលប្រហែលពីរម៉ោង៕ ដោយ៖ ណារម្

អត្ថបទដែលជាប់ទាក់ទង