រដ្ឋបាលខេត្តកោះកុង ឱ្យប្រជាពលរដ្ឋដែលមានរថយន្ត ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស

កោះកុង៖ រដ្ឋបាលខេត្តកោះកុង នាព្រឹក ថ្ងៃទី២២ ខែតុលានេះ បានចេញសេចក្តីប្រកាសសូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានរថយន្តដល់កាលកំណត់ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា៖ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀក) ចល័តតាមខេត្ត បានមកដល់ទឹកដីខេត្តកោះកុង ដោយចាប់ដំណើរការឆៀក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ទីតាំងនៅកំពង់ផែដងទង់ ទល់មុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានរថយន្តដល់កាលកំណត់ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង