សមត្ថកិច្ចចាប់រថយន្ដដឹកឈើប្រណិតរបស់មេឧក្រិដ្ឋជនដុះស្លែឈ្មោះ ឈឿង ស័ក្ក ដែលល្បីខាងបំផ្លាញធនធានធម្មជាតិ និងដេញថ្លៃផ្ដាច់មុខនៅតំបន់នគបាលវរការពារព្រំដែន ៧០២

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកអន្លង់វែង បានរាយការណ៍ពី សកម្មភាពចរាចរណ៍ដឹកឈើប្រណិតឆ្លងដែនមកពីប្រទេសថៃ របស់មេឧក្រិដ្ឋជនដុះស្លែ ឈ្មោះឈឿង ស័ក្ក ដែលល្បីជាច្រើនឆ្នាំមកហើយក្នុងការដេញថ្លៃផ្ដាច់មុខនៅតំបន់ នគបាលវរការពារព្រំដែន ៧០២ នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចស្រុកអន្លង់វែង បានធ្វើការកាក់ស្ទាក់ ចាប់បានរថយន្ដដឹកម៉ាកកាមរីសេរី៩៥ពណ៌ស្លែ មួយគ្រឿងដែលផ្ទុកឈើប្រណិតប្រភេទនាងនួន ពេញព្រាប នៅចំណុចភូមិអូស្វាយ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមសមត្ថកិច្ចបានអោយដឹងថារថយន្ដដែលបង្រ្កាបបាននេះ ម្ចាស់ឈ្មោះឈឿងសក្ក័ ដែលបានដឹកចេញពីតំបន់នគបាលវរការពារព្រំដែនគោក៧០២ អូស្មាច់ ឆ្ពោះមកស្តុបទុកនៅផ្ទះឈ្មោះ ណែម ដែលជាម្ចាស់ភាគហ៊ុន ជាមួយឈ្មោះឈឿងសក្ក័ និងបន្តរដឹកចេញទៅប្រទេសវៀតណាម។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីមានសេចក្ដីរាយការណ៍៍មកពីសង្កាត់អូស្មាច់ពួកគាត់បានសហការត្រៀមបង្ក្រាប ពេលរថយន្ដដឹកបទល្មើសខាងលើបានមកដល់ចំណុចផ្ទះឈ្មោះណែម រថយន្ដដឹកបទល្មើសបានបើកចូលក្នុងផ្ទះរួចដាក់ឈើជិតអស់ រួចបើកបន្ដរដឹកចេញបង្វែងដានសមត្ថកិច្ចតែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រីឯតែកុងរថយន្ដរត់គេចខ្លួនបាត់។

ក្រោយបង្ក្រាបបានរថយន្ដដឹកបទល្មើសភ្លាមៗនោះ មានអ្នកមានអំណាចក្នុងខេត្តឧត្ដរមានជ័យម្នាក់ចេញមុខចរចារសុំដោះលែងរថយន្ដ ហើយបញ្ជាក់ថាឈើនាងនួននៅក្នុងរថយន្ដនោះទិញអស់ចំនួន២៥០០$ ដឹកចេញពីចំណុចភ្នំបាក់យកមកស្ដុបទុកនៅផ្ទះឈ្មោះ ណែម នៅភូមិអូអង្រែ ស្រុកអន្លង់វែង និងបន្ដដឹកទៅប្រទេសវៀតណាមបច្ចុប្បន្នរថយន្តរួមនិងបទល្មើសត្រូវបានយកមករក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង៕BRT

អត្ថបទដែលជាប់ទាក់ទង