ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះល្បែងឆ្នោតវៀតណាម ដែលមិនមានវិធានការទប់ស្កាត់ពីអាជ្ញាធរ

ភ្នំពេញ៖ បើយោងទៅតាមការសរសេរព័ត៌មានបង្ហោះនៅលើផេក ដែលមានឈ្មោះ( បទល្មើស និង សង្គម) នៅវេលាម៉ោង១២និង៤៤នាទីឈានចូល ថ្ងៃអាទិត្យ ខែតុលា ឆ្នាំ២០១៨។

បានឱ្យដឹងថា ៖ មេឆ្នោតវៀតណាមដ៏ធំនៅ ក្នុងរាធានី ភ្នំពេញ ឈ្មោះ ឡាលីន ហៅ (ឡា) ដែលមានតួនាទីជាមន្ត្រីប៉េអឹមPMក្រុង ពាក់ផ្កាយ២ បានកំពុងតែធ្វើ ចរាចណ៍ឆ្នោតយួន គ្រប់ខណ្ឌរាជធានីភ្នំពេញ ដោយពុំមានប៉ូលិស រឺក៏ក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យនោះឡើយ ។ មិនតែប៉ុណ្ណោះ នៅក្នុងអត្ថបទនោះបានសរសេរទៀតថា ៖ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការរាជធានីភ្នំពេញដែលកាន់តំណែងថ្មី លោក ស ថេត គួរមានវិធានការចំពោះមេឆ្នោតវៀតណាម ដ៏ធំនៅរាធានីភ្នំពេញ ឈ្មោះ ឡាលីន ហៅ (ឡា) ដែលមានងារជាមន្ត្រីប៉េអឹមPMក្រុង ពាក់ផ្កាយ២ បានកំពុងតែធ្វើ ចរាចណ៍ឆ្នោតយួន គ្រប់ខណ្ឌរាជធានីភ្នំពេញ ដោយពុំមានប៉ូលិស រឺក៏ក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យនោះទេ ព្រោះដឹងថាមន្រីPM រូបនេះ (មេឆ្នោតម្នាក់ឈ្មោះ ឡា ) មាននាក់កាងឱ្យនៅពី ក្រោយខ្នង ដោយពុំមានការខ្លាចអ្វីឡើយ តាមប្រភពពីប្រជាពលរដ្ឋក្នុងផ្សារបាននិយាយថា មេឆ្នោតនេះបើនាក់កត់ឆ្នោត កូនកញ្ជ្រែង មិនព្រមកត់ឱ្យរូបលោកទេ មេឆ្នោតនេះនឹងបញ្ចាឱ្យគេចុះទៅ ចាប់ព្រោះគាត់ជានាក់បាវគ្រប់តំបន់រាជធានី ភ្នំពេញ ប្រជាជនសំនូមពរ បញ្ឈប់នៅល្បែងខុសច្បាប់ដូចខាងក្រោមព្រោះវាជាអំពើខុសច្បាប់។

អាចមានការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ព្រោះតែយកលុយ ឬក៏លួចលុយរបស់សមាជិកក្នុងគ្រួសារ ឬក៏លក់របស់ទ្រព្យដែលខ្លួនមាន ទៅចាក់ ព្រោះតែច្បាស់យល់សុបិនឬក៏ចង់មានចង់បានពេក ។

គួររំលឹកផងដែរថា កន្លងមក កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងគ្រប់ប្រភេទឱ្យទាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឰឱ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបល្បែងសុីសង ខុសច្បាប់ទាំងអស់ តែផ្ទុយទៅ វិញអាជ្ញាធរមានសមត្ថកិច្ច នៅរាជធានីភ្នំពេញមិនបានអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង