អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ដំបូលរលើង នៅស្រុកបារាយណ៍

កំពងធំ៖ អគ្គិភ័យឆាបឆេះដំបូលផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង១២:០០នាទី ថ្ងៃច័ន្ទ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ហេន ថាត ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ ៤មx៥ម ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ស្លឹក ។

ខូចខាតរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួន និងឆេះដំបូលផ្ទះ។
មូលហេតុ: ធ្វេសប្រហែសភ្លើងចង្រ្កានដាំបាយ ពេលម្ចាស់មិននៅ។

ករណីខាងលើត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ពេល មិនបង្កឲ្យគ្រោះថ្នាក់មនុស្ស និងរាលដាលដល់អ្នកជិតខាងឡើយ៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង