ក្រសួងផែនការ ណែនាំមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត​បន្តជួយប្រជាពលរដ្ឋ ក្នុងការរកប្រាក់ចំណូល​ពីការកែច្នៃ​​ផលិផលកសិកម្ម

ស្ទឹងត្រែង៖ ក្រសួងផែន​ការ​ស្នើណែនាំមន្ត្រីជំនាញមន្ទីរផែនការ​បង្កើនការ​ជួយពន្យល់​ដល់​​ប្រជា​ពល​រដ្ឋ​​ឱ្យស្វែងយល់ពីការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា​ ដើម្បី​ ឱ្យពូក​គាត់​ចេះច្នៃប្រឌិតផលិ​ផលក​សិកម្ម ​បង្កើន​ការ​ងារធ្វើ​​​​​ឲ្យ​បាន​ច្រើនទៅតា​មគ្រួ​សារនឹងឈាន​ទៅ​កាត់​បន្ថយការធ្វើ​ចំណាកស្រុក ​។

ថ្លែងក្នុងកិច្ចផ្សព្វផ្សាយលទ្ធផលអង្គេតថ្នាក់​ជាតិ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យានៅសាលាខេត្តស្ទឹងត្រែង​ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ទួន ថាវរៈ ​រដ្ឋលេខាធិ​ការ​​ក្រ​សួង​​ផែនការមានប្រ​សាស​ន៏​ថា រាជរដ្ឋាភិបាលបានរំលែកកិច្ចការងា​រគ្រប់គ្រង ឲ្យមក​ថ្នាក់​ក្រោម​ជាតិរួចហើយ​ដូចនេះ​​អាជ្ញាធរ​ខេត្តត្រូវ​មានការទទួលខុសត្រូវ ទៅលើការរៀបចំ​អភិវឌ្ឍន៍ខេត្ត​​​និង​គិតគូរ​ធ្វើ​ឲ្យ​ប្រ​ជាព​លរដ្ឋ​​មានប្រាក់​ចំណូល។

​​ឯកឧត្តម​បន្ថែមថា បញ្ហានេះយើងត្រូវគិតពីតូចឡើងទៅធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិត ​និងចេះកែច្នៃ​នៅគ្រប់កសិផលដែលផលិតបាននៅក្នុងស្រុកដើម្បីឱ្យមានតម្លៃបន្ថែមតាមរយៈការកែច្នៃផលិផលកសិកម្មដែលកសិករផលិតបាននៅក្នុងស្រុក។ ​
​​

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តបានទទួលស្គាល់ថា យន្តការនេះជាគោលដៅសំខាន់ សម្រាប់ក្រុមហ៊ុន សហគ្រាស អាជីវករ កសិករ ចាំបាច់ត្រូវរកឱ្យឃើញនូវភាពរីកចម្រើនហៅថា​បច្ចុប្បន្ន​ភាពនៃវិស័យ​សេដ្ឋ​កិច្ចដែលកើតចេញពីកសិកម្ម ។​

លោកប្រធានមន្ទីរអះអាងថា ក្រោយពីវគ្គផ្សព្វផ្សាយនេះទៅក្នុងពេលដែលក្រសួងផែនការបាន​បង្ហាញ​ពីទិន្ន័យច្បាស់លាស់ពីកម្រិតនៃភាពរីកចម្រើននឹងក្រីក្រ នេះ​​មន្ទីរផែនការ​នឹងប្រឹង​ប្រែងបន្ថែមទៀត​​ដើម្បីជួយប្រជាពលរដ្ឋឱ្យដល់​មូល​ដ្ឋានហើយក្រុមការងាររបស់ថ្នាក់ជាតិក៍ដូចជាខេត្តក្រោយពីផ្សព្វ​ផ្សា​យទៅនឹងចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋ​​។

លោក ជា ហាក់ តំណាងអាជីវករកសិករនៅក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា ភាពច្នៃប្រឌិតពិត​ជា​មាន​​ប្រយោជន៍ព្រោះវត្ថុធាតុដើម​មានតិចការកែច្នៃផលិតបានច្រើនលក់​បានតម្លៃបន្ថែមបង្កើតជាមុខ​របរ​មានការងាធ្វើ។

លោកបញ្ជាក់ថា បច្ចុប្បន្នលោកបានក្លាយទៅជាអាជីវករផលិតស្រាពាងរបៀបជនជាតិដើមភាគតិចសម្រាបលក់ជូនអតិថិជន បានប្រាក់​ដោះស្រាយជីវភាពស្រួលជាងពីមុន ទៅស៊ីឈ្នួល​លក់កម្លាំង​ពលកម្ម​នឹងធ្វើ​ចំណាកស្រុកទៅប្រទេសជិតខាង។

សូមបញ្ជាក់ថាៈវគ្គ​​ផ្សព្វផ្សាយនេះមានសិក្ខាកាមចូលរូមមក​ពីខេត្ត-​ភូមិភាគឥសាន្ត​ រួមមាន ក្រចេះ-ស្ទឹងត្រែង-កំពុងចាម -ត្បូងឃ្មុំ -ព្រះវិហារ-មណ្ឌលគីរី-និងរតនគីរី-នឹងខេតកណ្តាលផងដែរ​ មានអ្នកចូល​រួម​ចំនួនជាង១០០នាក់ ៕

E K H ស្ទឹងត្រែង២៥/១០​/ ២០១៨

អត្ថបទដែលជាប់ទាក់ទង