យុវជន២នាក់ ជាកម្មកររួមអាជីប បង្កហិង្សាដាក់គ្នាត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរទាំងពីរនាក់

កំពង់ធំ៖ ករណីបង្កហិង្សាទៅវិញទៅមករវាងជនឈ្មោះ ឈន យូ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិ មិនស្គាល់ ឃុំកំពង់លាវ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មកររោងចក្រទឹកកកនៅភូមិ ៧មករាឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

បានធ្វើសកម្មភាពយក ដែកតាកាវទឹកកក ពីកន្លែងដែលខ្លួនលក់ ចូលទៅវាយឈ្មោះ គង់ វ៉េវ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាកម្មករ លក់ទឹកកកជាប់គ្នា ពេលចូលទៅដល់ឈ្មោះ ឈន យូ ក៏បានវាយទៅលើឈ្មោះគង់ វ៉េវ ជាច្រើនដែកតាកាវ តែត្រូវបានឈ្មោះគង់ វ៉េវគេចផុតរហូត ហើយក៏បានយកដែកតាកាវទឹកកក មកវាយតបវិញតែមិនត្រូវដូចគ្នាបន្ទាប់មកក៏មានឈ្មោះ លួត ភេទប្រុសជាកម្មករជាមួយឈ្មោះវ៉េវ ចូលមកជួយ និងបានយកដុំថ្មប៉ុនកដៃ វាយទៅលើឈ្មោះ ឈន យូ មួយដុំថ្ម បណ្តាលឱ្យរបួសស្រាល ហើយក៏រត់គេចខ្លួនបាត់ទៅ។

ករណីនេះសមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ឈន យូ និងឈ្មោះ គង់ វ៉េវ មកកាន់អធិការដ្ឋានស្រុកដើម្បីសួរនាំ ដំណើររឿង និងចាត់ការបន្ត៕ ដោយ៖ CSB

អត្ថបទដែលជាប់ទាក់ទង