រថយន្តដឹកអាវុធ​១៨ដើម​ ឆ្លងកាត់ព្រំដែនខ្លងឡិក ពីប្រទេសកម្ពុជាចូលប្រទេសថៃ​ ត្រូវបានសមត្ថកិច្ចចាប់បាន

ប្រទេសថៃ​ ៖​ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចថៃបានបញ្ចាក់ថា រថយន្តដឹកអាវុធ​១៨ដើម​ ឆ្លងកាត់ព្រំដែនខ្លងឡិកពីប្រទេសកម្ពុជាចូលប្រទេសថៃ​ ត្រូវបានសមត្ថកិច្ចថៃចាប់បាននោះបច្ចុប្បន្នគយរដ្ឋករស្រុកអារញ់ បាននឹងកំពុងរាប់ចំឯកសារតាមនៅនីតិវិធីតាមច្បាប់ហើយ។

គួររំលឹកថា ហេតុការណ៍ឃាត់រថយន្តដឹកអាវុធ​បានធ្វើឡើងនៅម៉ោង ១៩និង៣០នាទី​ ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​ កម្លាំងគយស្រុកអារញ់​ ប្រទេសខេត្តស្រះកែវ​ ដែលមាននាទីត្រួតពិនិត្យ​ រថយន្តគ្រប់ប្រភេទចេញ​ និងចូលក្នុងចំណុចឆ្លងដែនខ្លងឡិក ភូមិសាស្ត្រអារញ់ខេត្តស្រះកែវ​ ហើយក្រុមគយទាំងនោះ​ ក៏បានឃើញរថយន្តដែលឆ្លងដែន​ ចូលក្នុងប្រទេសថៃ​ និងមានដឹកទំនិញខុសច្បាប់​ គឺអាវុធលាក់ទុកក្នុងរថយន្តចំនួន​ ១៨ដើម។

ក្រុមគយបានបញ្ជាក់ថា​ គយប្រចាំស្រុកអារញ់ដែលឈជើងក្នុងតំបន់ខ្លងឡិក និងបានត្រួតពិនិត្យទៅលើរថយន្តគ្រប់ប្រភេទទាំងចេញ​ និងចូលឆ្លងខ្សែបន្ទាត់ព្រំដែន​ ហើយក៏ប្រទះឃើញរថយន្ត​ ដឹកអាវុធចូលទៅក្នុងប្រទេសចំនួន១៨ដើម។BRT

អត្ថបទដែលជាប់ទាក់ទង