កិច្ចប្រជុំពិភាក្សាជាមួយសាស្ត្រាចារ្យ និងផ្សព្វផ្សាយសេចក្តីសម្រេចនានា នៃសាកលវិទ្យល័យឥន្ទ្រវិជ្ជា (UI)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI មានការរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យបណ្ឌិត លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការ និងគណៈកម្មការបំពេញកិច្ចពិសេស លេខាធិការដ្ឋានទទួលបន្ទុកអនុវត្តន៍ និងគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា, លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងលោកសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ប្រធានគណៈប្រតិបត្តិ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

គោលបណង នៃកិច្ចប្រជុំប្រជុំពិភាក្សានេះ ដើម្បី៖

  • ផ្សព្វផ្សាយសេចក្តីសម្រេចនានា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
  • បញ្ហាផ្សេងៗ

គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិត លើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង