កីឡាការិនីជម្រើសជាតិ ខាន់ ចេសា រកបានមេដាយមាសពីរគ្រឿងទៀតហើយជូនកម្ពុជា

កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានបង្ហាញទង់ជាតិប្រទេសកម្ពុជាលើកឆាកអន្តរជាតិនិងធ្វើឱ្យពួកគេដឹងពីភាពខ្លាំងរបស់ខ្មែរ ដោយការរកបានមេដាយមាសពីរគ្រឿងទៀតនៅក្នុងការ​ប្រកួត​កីឡាជឺជិតស៊ូកម្រិតពិភពលោក SJJIF World Jiu-Jitsu Championship និងបានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យមួយទៀតហើយ។

អត្តពលិកកូនកាត់ខ្មែរ-អាមេរិករូបនេះរកបានមេដាយ​មាស​ថ្មី​មួយ​ទៀត​សម្រាប់​នាង ​លើ​ឆាក​អន្តរជាតិក្រោយ​ពី​យរកបាន​មេដាស​មាស​សឹង​រាប់​មិន​អស់ ​ចាប់​​តាំង​ពីនាង​ប្រឡូក​ក្នុង​កីឡាជឺជីតស៊ូ មក។

កញ្ញាJessa Khan កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​បង​ប្អូន​៦​នាក់នាង​ជា​កូន​ទី​២​​ដែល​មាន​ឪពុក​ឈ្មោះ​ Peter Khan ជា​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ និង​ម្តាយ​ឈ្មោះ​ April Marie Khan ជាជន​ជាតិ​​អេស្ប៉ាញ។

សូមបញ្ជាក់ថា កីឡាការិនីវ័យ ១៧ឆ្នាំ ខាន់ ចេសា គឺជាកីឡាការិនីទី២ ដែលជួយឱ្យកម្ពុជា ដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ Asian Games បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសទី១ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៤ ។

មិនតែប៉ុណ្ណោះ ចេសា ក៏ធ្លាប់បានបង្ហើបមហិច្ឆតារបស់ខ្លួន នឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីដណ្ដើមមេដាយនៅកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង