ទស្សនាវីដេអូសោកនាដកម្មយន្តហោះ Boeing 737 MAX 8 មុនពេលធ្លាក់

ឥណ្ឌូនេស៊ី៖ យន្ដហោះ យន្តហោះBoeing 737 MAX 8 មានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រា​ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត ។

យន្តហោះរបស់អាកាសចរណ៍​ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុច​ដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេស​ឥណ្ឌូណេស៊ី។ ​ប៉ុន្តែមិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់ពីជោគវាសនា​នៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ រីឯក្រុមគ្រួសារសាច់​ញាតិរបស់ពួកគេ​កំពុងទន្ទឹមរង់ចាំព័ត៌មានបន្ថែមទាំង​ទឹកភ្នែក ហើយមូលហេតុធ្លាក់​ក៏មិនទាន់ត្រូវបានគេបញ្ជាក់​នៅឡើយដែរ តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន S​traitstimes នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

ដោយឡែក ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក មូហាំម៉េដ ស៊ីយ៉ជី (Muhammad Syaugi) បានឱ្យដឹងដែរថា ក្រុមអ្នកជួយ​សង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់​របស់យន្ដហោះ Boeing 737 MAX 8 នៃ​ក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការ​មុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរក​យន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរ​ទាំងអស់។

លោក Syaugi បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា «ក្រុមអ្នក​ជួយសង្រ្គោះ ១៣០នាក់ និង ៣០នាក់​ផ្សេងទៀតមកពី​អង្គភាពដទៃ រួមជាមួយនាវា​បីគ្រឿង ឧទ្ធម្ភាគចក្រ​មួយគ្រឿង និងទូកសង្គ្រោះជាច្រើន​គ្រឿង ត្រូវបានបញ្ជូន​ទៅកាន់ទីតាំង​ដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់…»។ លោកបន្ថែមថា បេសកកម្មសំខាន់​មួយនៅពេលនេះ គឺធ្វើយ៉ាងណា​រកយន្ដហោះ​នេះឱ្យឃើញ ខណៈក្រុមអ្នក​មុជទឹកត្រូវមុជទឹក​ក្នុងជម្រៅពី ៣០ ទៅ ៣៥ម៉ែត្រ។

គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះហើរ​លេខ Flight JT-610 របស់​​ក្រុមហ៊ុន Lion Air បានហោះចេញ​ពីអាកាសយានដ្ឋាន​ទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹក​ថ្ងៃចន្ទនេះ ហើយគ្រោងនឹង​ទៅដល់អកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះ​ស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបាន​គេទទួល​ស្គាល់ថា ​បានធ្លាក់ក្រោយហោះ​ឡើងបានតែ ១៣នាទីប៉ុណ្ណោះ។

បើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា: Linda Wulandari ​បានបង្ហោះរូបភាពនឹង​ Video ​ដែលខណ:ពេលយន្ដហោះកំពុងធ្លាក់។​ ហេតុការធ្លាក់យន្ដហោះ Boeing 737 MAX 8 នេះមានជើង​ហោះហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។

Video yang dikatakan sebelum kapal terbang Lion Air terhempas..info dari Linda Wulandari.. Indonesia..

Posted by Dunia Viral Kini on Monday, 29 October 2018

អត្ថបទដែលជាប់ទាក់ទង