កម្ពុជាបើកឱកាសឱ្យ​​ប្រាក់​យ័នចិន ធ្វើចរាចរ​លើ​ទីផ្សារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍

ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រាក់យ័នប្រទេសចិនធ្វើចរាចរសាច់ប្រាក់លើទីផ្សារ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​ការគាំទ្រ​របស់​ធនាគា​រ​ជាតិ ក្នុងការ​ប្រើប្រាស់​ប្រាក់​យ័នតាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ឱ្យកាន់​តែមាន​ប្រសិទ្ធភាព។

​បច្ចុប្បន្ន ប្រទេស​ចិន​ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​បរទេស​ចំណាត់ថ្នាក់​ទី​១ ហើយ​ទេសចរ​ចិន​ក៏​ជាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​ទេស​ចរប​រទេស​មក​ទស្សនា​កម្ពុ​ជា​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង