Mahrez បានស៊ុត​បញ្ចូល​ទី​គ្រាប់ជ័យជម្នះឱ្យ Man City និងបានឧទ្ទិស​គ្រាប់​ជ័យ​ជម្នះនេះឱ្យម្ចាស់​ក្លឹប​ Leicester City

Riyad Mahrez បានស៊ុត​បញ្ចូល​ទី​ក្រុម Spurs នៅនាទី៦​ ដោយសារកំហុសរបស់កីឡាករ Kieran Trippier ជួយឱ្យក្រុមម្ចាស់ផ្ទះ Manchester City យកជ័យជម្នះលើក្រុម Tottenham Hotspur​ ក្នុងលទ្ធផល ១-០ ក្នុងក្របខ័ណ្ឌ Premier League នៅ​សប្ដាហ៍​ទី​១០​នេះ។

ហើយអតីតកីឡាករ Leicester រូបនេះបានលើកដៃរបស់គាត់ឡើងទៅលើមេឃនិងបានឧទ្ទិសគ្រាប់បាល់នេះទៅដល់លោកVichai Srivaddhanaprabha ដែលជាម្ចាស់ក្លឹបក្រុម Leicester City ដែលទើបនឹងស្លាប់នៅក្នុងគ្រោះ​ថ្នាក់​ធ្លាក់​ ឧទ្ធម្ភាគចក្រដ៏រន្ធត់។

Mahrez បាន​ចំណាយ​ពេល​ ៤​ឆ្នាំ​នៅ​ Leicester និងបានជួយ​ក្រុម​របស់មួយនេះយកឈ្នះក្របខ័ណ្ឌ Premier League យ៉ាង​គួរឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​ឆ្នាំ​២០១៦។ Mahrez នៅ​តែ​គោរព​ស្រឡាញ់​អតីត​ម្ចាស់​ក្លឹប​របស់​ខ្លួន​ដូច​ជា​ឪពុក​បង្កើត​ បើទោះបី​ជា​រូប​គេ​បានផ្ទេរ​ទៅក្លឹប Manchester City ហើយក៏ដោយ។

នៅពេលនេះ Man City​​​​​​​ បានឈរនៅលើកំពូលតារាង Premier League ក្រោយជ័យជម្នះមួយនេះ និង​បានទម្លាក់  Liverpool ទៅ​លេខ​២​វិញ ដោយសារ Man City​​​​​​​ មានគ្រាប់បាល់ច្រើនជាង បើទោះបីជាក្រុមទាំងពីមានពិន្ទុស្មើគ្នាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង