Bournemouth បានឡើងដល់វគ្គ 1/4ហើយ

Bournemouth បានរក្សាតំណែងរបស់ពួកគេនៅក្នុងវគ្គ 1/4 នៃពានរង្វាន់ Carabao សម្រាប់ឆ្នាំទីពីរជាប់ៗគ្នាខណៈដែលពួកគេបានផ្តួល Norwich 2-1 កាលពីថ្ងៃអង្គារ។

វាជាការជួបយ៉ាងជិតស្និទ្ធនៅឯកីឡដ្ឋាន Vitality ដោយមានគ្រាប់បាល់បំប៉ោងសំណាញ់ដែលធ្វើឱ្យក្រុម Bournemouth ដោយការទាត់បាល់ពិន័យពីកីឡាករ Junior Stanislas នៅនាទី​37 នៅក្នុងតង់ទី 1 ។

Norwich ទទួលបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី 70 ដោយកីឡាករ Onel Hernandez តែ2នាទីក្រោយមកគឺនៅនាទី​ 73 ដោយកីឡាករ Steve Cook និងបានជួយឱ្យក្រុម Bournemouth ទទួលបាននូវជ័យជម្នះ ។

អត្ថបទដែលជាប់ទាក់ទង