រយៈពេល​៩​ខែ ឆ្នាំ២០១៨ ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ ក្នុង​ខេត្តកោះកុង​ មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​

កោះកុង៖ បើតាមរបាយការណ៍​សាខា​ពន្ធដារ​ខេត្តកោះកុង ​បាន​ប្រមូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​ជាង ​២០១​លាន​រៀល ​ស្មើនឹង​៨៤​ភាគរយ ​ត្រឹមរយៈ​ពេល​៩​ខែ ​ឆ្នាំ​២០១៨ បានកើនឡើងជាងឆ្នាំមុន។

បើតាមលោក ឡុង ស៊ី​ប៉ូ​ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង ​បាន​បញ្ជាក់​ថា ពន្ធ​អចលនទ្រព្យ ដែល​ប្រមូល​បាន​ជាង ​៨៤​ភាគរយ ​គិត​ជា​ថវិកា ​២០១​លាន​រៀល ​អំឡុង​ពេល​៩​ខែ​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពី​ឆ្នាំ​២០១៧ កើន​ឡើង​៣៣​លាន​រៀល​ ស្មើនឹង​១៩​ភាគរយ​។

លោក​បានឱ្យដឹងថា ​នីតិវិធី​ប្រមូល​ពន្ធ​អចលនទ្រព្យ​ពី​ប្រជាពលរដ្ឋ ​ធ្វើឡើង​តាមរយៈ​ការដាក់​លិខិត​ ប្រកាស​ដោយ​ស្ម័គ្រចិត្ត ​និង​ការ​ចាប់​បង្ខំ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ​ទិញ​លក់​។ ​ករណី​ប្រជាពលរដ្ឋ​ណាម្នាក់ដែលជាប់ពន្ធ ​ខកខាន​ពុំ​បាន​មក​បង់ពន្ធ​អចលនទ្រព្យ ​នឹង​ទទួល​ការ​ផាកពិន័យ​តាមច្បាប់ ​ស្តីពី​សារពើពន្ធ​ជា​ធរមាន​​៕

អត្ថបទដែលជាប់ទាក់ទង