លោក Marco Ianni គ្រូបង្វឹកជំនួយក្រុម Chelsea ត្រូវបានពិន័យជាប្រាក់ចំនួន 6.000 ផោនដោយ FA ក្រោយពីការអបអរគ្រាប់បាល់ជាមួយ Man Utd

លោក Marco Ianni គ្រូបង្វឹកក្រុមតោខៀវ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួន 6.000 ផោនដោយសមាគមកីឡាបាល់ទាត់សម្រាប់ការអបអររបស់គាត់ក្រោយពីការស៊ុតបាល់បញ្ចូលទីនៅនាទីទី 96 ដោយ​ Ross Barkley នៅក្នុងលទ្ធផលស្មើ 2-2 ជាមួយក្រុម Manchester United ។

Ianni បានធ្វើការអបអរនៅពីមុខកីឡាករបម្រុងរបស់ Man United ដែលបង្កឱ្យមានប្រតិកម្មពីលោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ Man United ។ ប៉ុន្តែអ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​ត្រូវ​បាន​ពិន័យ​អ្វី​ឡើយ។

Mourinho បាន​និយាយ​បន្ទាប់ពីការប្រកួតថាលោក Ianni បានសុំទោសគាត់ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃទី 20 ខែតុលា ឆ្នាំ​2018។

អត្ថបទដែលជាប់ទាក់ទង