ក្រសួងធនធានទឹកថាឆ្នាំនេះ ទឹកមិនគ្រប់គ្រាន់សម្រាប់ធ្វើស្រូវប្រាំងនោះទេ

មន្ត្រីក្រសួងធនធានទឹកបានអះអាងថា រដូវប្រាំងឆ្នាំនេះ នឹងមានសភាពក្តៅហួតហែងខុសពីឆ្នាំមុន ដែលជាហេតុអាចប្រឈមនឹងការខ្វះទឹកដែលនាំឱ្យ កសិករ មិនអាចធ្វើស្រែប្រាំងនៅលើផ្ទៃដីទៅតាមទំហំដែលខ្លួនចង់បាននោះទេ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម មានប្រសាសន៍ឱ្យដឹងថា អាជ្ញាធរទាំង២៥ខេត្ត-ក្រុងនៅទូទាំងប្រទេសបានស្វែងរកដំណោះស្រាយ ដើម្បីកំណត់តំបន់ និងទំហំផ្ទៃដីដែលអាចនឹងធ្វើស្រែប្រាំងបាន ដើម្បីជៀសវាងពីហានីភ័យ នៃការខ្វះទឹកស្រោចស្រព។

លោកបញ្ជាក់ទៀតថា ការដែលក្រសួងធនធានទឺកកំណត់តំបន់ និងផ្ទៃដីឱ្យធ្វើស្រែប្រាំង នៅឆ្នាំនេះ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងភ្លៀងកក់ខែក៏មានចំនួនតិចផងដែរ។ ចាប់ពីដើមខែវិច្ឆិកាទៅ មន្ត្រីជំនាញផ្នែកធនធានទឹកទាំងនៅថ្នាក់ខេត្ត និងក្រសួងនឹងចុះទៅតាមមូលដ្ឋាន គ្រប់ទីកន្លែង ដើម្បីពិនិត្យប្រភពទឹកឱ្យច្បាស់លាស់ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះស្រូវធ្ងន់ ក្នុងរដូវវស្សា ដែលមិនទាន់ចេញផ្លែផ្កានៅឡើយ ដែលវាអាចនឹងប៉ះពាល់ នៅពេលរដូវប្រាំងចូលមកដល់ ក្នុងពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង