ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ ​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​លោក Andreu Subies​ ត្រូវ​បាន​ចាប់ខ្លួនពី​ករណី​កេង​បន្លំ​លុយ​សហព័ន្ធ​

បាល់ទាត់៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​ ​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​លោក Andreu Subies​ ត្រូវ​បាន​ចាប់ខ្លួន​ហើយ ​ដោយ​មន្ត្រី​ប៉ូ​លី​ជំនាញ​បង្ក្រាប​អំពើពុករលួយ ក្រោយពី​អតីត​ប្រធាន​សហព័ន្ធ​លោក Angel Maria Villar​ ត្រូវ​បាន​ផ្ដន្ទាទោស​ដែរ​នោះ​។
​លោក AndreuSubies គឺ​ធ្លាប់​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​តំបន់ Catalan (FCF) មុន​ពេល​មក​ចូល​ធ្វើ​ការ​ជា​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ RFEF អំឡុង​ខែ​ឧសភា ក្រោយពី​លោក Luis Rubiales ​បាន​ក្លាយ​ជា​ប្រធាន​។​ ​អ្នក​​នាំ​ពាក្យ​នៃ​ក្រុម​បង្ក្រាប​អំពើពុករលួយ ​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​រ៉​យ​ទ័​រថា ករណី​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​ ដោយ​ពាក់ព័ន្ធ​ពី​បទ​កេង​បន្លំ​ប្រាក់​សហព័ន្ធ Catalan មុន​ពេល​បញ្ចប់​ការងារ​។

​​មិន​ត្រឹមតែ​លោក Andreu Subies​ នោះ​ទេ ​ក្នុង​នោះ​មាន​គូ​កន​របស់​ខ្លួន​នៅ​ក្នុង​សហព័ន្ធ Catalan មួយ​ចំនួន​ទៀត​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​អង្គារ​ជាមួយគ្នា​។​ ​ចំណែក​ព័ត៌មាន​លំអិត​បន្ថែម​លើ​ករណី​ចាប់ខ្លួន ​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​យ៉ាងណា​នោះ ក៏​មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​នៅឡើយ​ដែរ ត្រូវ​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង