ការចាប់ផ្តើមយ៉ាងល្អរបស់គ្រូថ្មីលោកSantiago Solari បានដោយជួយឱ្យ Real Madrid ទទួលបានជ័យជំនះលើក្រុម UD Melilla ក្នុងលទ្ធផល 4-0 

អតីតខ្សែបម្រើស្លាប Solari ត្រូវបានតែងតាំងជំនួសលោក Julen Lopetegui ដែលត្រូវបានគេបណ្តេញចេញកាលពីថ្ងៃចន្ទ ក្រោយពីបានដឹកនាំ Real Madrid ត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ។

កាល​ពី​យប់​មិញ​ លោកបាន​ប្រើប្រាស់​កីឡាករ​បម្រុង​ និង​ក្មេង​ៗ​ភាគ​ច្រើន​ប៉ុន្តែ​នៅ​តែ​អាច​យក​ឈ្នះ​ទៅ​លើ​ក្រុមម្ចាស់​ផ្ទះ​ដែល​ជា​ក្រុម​មក​ពី​ League លំដាប់​ទី​៣​របស់​អេស្ប៉ាញ Segunda División B។

នៅក្នុងការប្រកួតកីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​មាន​ Benzema នៅនាទី ២៨, Asensio នៅនាទី​៤៥​ និង​យុវជន​២​រូបទៀត​គឺ Odriozola នៅនាទី​៧៩​ និង González នៅនាទី​៩០+២។

ពេលនេះReal រកបាន 14 ពិន្ទុក្នុងចំណោម 30 ពិន្ទុក្នុង league ក្នុងរដូវកាលនេះនិងឈ្នះបានតែ 1 លើកប៉ុណ្ណោះពីការប្រកួត 5 លើកកន្លងមក ដែលជាការបរាជ័យដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ 2008-09។

អត្ថបទដែលជាប់ទាក់ទង