ការស៊ុតបាល់បញ្ចូលពីរគ្រាប់របស់ Heung-Min Son បានជួយឱ្យ Tottenham ផ្តួលក្រុម West Ham 3-1 និងបានឈានទៅប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Carabao Cup 

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-Min Son បានបង្ហាញខ្លួនជាលើកទី 150 របស់គាត់សម្រាប់ Spurs និងរកបាន 2គ្រាប់នាំមុខដោយគ្រាប់បាល់ទី1 នៅនាទីទី17 ដែលជាគ្រាប់បាល់នាំមុខមុនចប់តង់ទី1។ ហើយនៅតង់ទី2 គ្រាប់បាល់ទី2 របស់ខ្សែប្រយុទ្ធរូបនេះ កើតឡើងនៅនាទីទី51។

ក្រោយមក West Ham តាម​បាន​១​គ្រាប់ ​វិញ​នៅ​នាទី​៧១ ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Lucas Pérez។ ប៉ុន្តែរំលងបានតែ៤​នាទីប៉ុណ្ណោះ​ Llorente បាន​បន្ថែម​១​គ្រាប់​ទៀតឱ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ ​យក​ឈ្នះ​ការ​ប្រកួត​យ៉ាង​កក់​ក្ដៅ។​

នៅ​វគ្គ​ 8ក្រុម​ចុង​ក្រោយ​ Spurs នឹង​ត្រូវ​ប៉ះ​គូ​ប្រជែង​ដែលខ្លាំងគឺ​ ក្រុមកាំភ្លើងធំ​ Arsenal ដែល​ទើបនឹង​យក​ឈ្នះ​លើ​ Blackpool ២-១៕

អត្ថបទដែលជាប់ទាក់ទង