ស្រីស្អាតសិចស៊ីម្នាក់ បង្ហោះពាក្យពេចន៍អសុរោះនឹងរឿងផ្លូវភេទ ជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃស្ត្រីខ្មែរ

យើងឃើញថា ដោយសារតែការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសបុក កាន់តែទូលំទូលាយ និងច្រើនឡើងៗនោះ មានបុគ្គលមួយចំនួនតូច បានធ្វើឱ្យប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណី និងសង្គមជាតិយ៉ាងខ្លាំង តាមរយៈការប្រើពាក្យសម្តី ក៏ដូចជាការបង្ហោះរាល់រូបភាពអាក្រក់ៗដោយចេតនា។ ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ មានអាខោនហ្វេសបុកមួយឈ្មោះ Tey Mini( Ley Ley) បានធ្វើការបង្ហោះរូបភាពសិចស៊ីខ្លាំង និងមិនតែប៉ុណ្ណោះថែមទាំងបន្ថែមមកជាមួយនឹងពាក្យពេចន៍អសុរោះ មិនសាកសមនឹងតម្លៃរបស់នារីខ្មែរឡើយ។ ពាក្យប៉ុន្មានឃ្លា ដែលអាខោនហ្វេសបុករបស់នារីម្នាក់នេះបានបង្ហោះឡើងជាសាធារណៈ បានក្លាយជាទង្វើអសីលធម៌មួយដែលសង្គមមិនអាចទទួលយកបាន និងប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែមទៀតផង។

យ៉ាងណាមិញ ដើម្បីទប់ស្កាត់រាល់ការសាបព្រោះនូវទង្វើ ក៏ដូចជាការប្រើប្រាស់ពាក្យសម្តីដែលអាច បង្កជាមេរោគក្នុងសង្គមទៀតនោះ សូមក្រសួង ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធមេត្តាជួយចាត់វិធានការ ហាមឃាត់ ឬធ្វើការបិទអាខោនហ្វេសបុកខាងលើនេះចោលតែម្តង និងបញ្ជៀសរាល់ការបង្ហោះរូបភាពអាសអាភាស ពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យខូចខាតដល់តម្លៃនៃវប្បធម៌សង្គមខ្មែរ និងដល់នារីៗដែលប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណី និងអត្តចរិតសមជាខ្មែរនោះថែមទៀតផង។

អត្ថបទដែលជាប់ទាក់ទង