Man City ទទួលបានជ័យជម្នះមែន​ តែពួកគេអាចបាត់បង់ de Bruyne ដោយសារ​របួស​ 

ម្ចាស់ជើងឯកក្រុម​ Manchester City អាចធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតដោយបានយកឈ្នះ Fulham ក្នុងលទ្ធផល 2-0​ ដែលធ្វើបានដោយកីឡាករវ័យ​ក្មេង​អេស្ប៉ាញ​ Diaz នៅ​នាទី​18 និង​65។

ប៉ុន្តែ Man City មានការព្រួយបារម្ភយ៉ាងខ្លាំងមុនពេលបញ្ចប់ការប្រកួត  Kevin dede Bruyne ដែលបានរងរបួសសរសៃជើងខាងស្តាំរើឡើងវិញនៅ 3នាទីមុនចប់ការប្រកួត។

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្សិករូបនេះ ​ត្រូវ​បាន​ប្ដូរ​ចេញ​ជំនួស​ដោយ​ Gomes ​​ដោយសារ​មិន​អាច​លេង​ត​ទៀត​​បាន បន្ទាប់​មក​រូបគេ​បាន​ដើរចេញពីទីលាន​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​។​ De Bruyne លេង​ជម្រើស​ដំបូង​ទើប​តែបាន​២​ដង ​ប៉ុណ្ណោះ​រដូវ​កាល​នេះ​ព្រោះ​បញ្ហា​ជង្គង់​ស្ដាំ​ដ៏​រ៉ាំរ៉ៃ​តាំង​តាំង​ពី​ខែ​សីហា​មក។​

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លឹបបាននិយាយថា “រូបគេកំពុងត្រូវបានពិនិត្យដោយគ្រូពេទ្យ ហើយយើងមិនដឹងថាវាយ៉ាងម៉េចនោះទេ”៕

អត្ថបទដែលជាប់ទាក់ទង