អាជ្ញាធរឥណ្ឌូនេស៊ី នឹងដាក់ទណ្ឌកម្មទៅលើជនមួយចំនួន បើនៅតែបំផ្លើសរឿងមិនពិត ពីការធ្លាក់យន្តហោះLion Air JT-610(វីដេអូ)

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគំរាមដាក់ទោស អ្នកចែកចាយព័ត៌មានបោកប្រាស់ ជុំវិញការធ្លាក់យន្តហោះLion Air JT610សោកនាដកម្មធ្លាក់យន្តហោះ Lion Air JT-610 សង្ស័យ​ឆក់​យក​ជីវិត​មនុស្ស​ទាំង​អស់​ ១៨៩​នាក់​ទាំង​យន្ត​ហោះ​រក​មិន​ទាន់​ឃើញ​ផង​នោះ មាន​​លេចឮ​ព័ត៌មាន​​ភូតភរ​កុហក​បោក​ប្រាស់​ជាច្រើន​អំពី​ការ​ឧបទ្ទវហេតុ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកដោយបានបង្ហាញ ​រូបភាព​ពី​តួ​នៃ​យន្ត​ហោះ​​ក្បែរ​ច្រាំង​ថ្ម និង​វីដេអូ​ជន​រង​គ្រោះ​ស្រែក​យំ​ក្នុង​យន្តហោះ ​មុន​ពេល​ធ្លាក់​ជាដើម។

ការផ្សាយនៅព័ត៌មានមិនពិតនេះ ​វា​អាច​ប៉ះ​ពាល់​ដល់​សតិអារម្មណ៍​គ្រួសារ​សាច់​ញាតិ​ជន​រង​គ្រោះ​បន្ថែម​ទៀត​។ អាជ្ញាធរ​ឥណ្ឌូនេស៊ី​​បាន​រំលឹក​ទៅ​ដល់​អ្នក​ប្រើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ថា ​មិន​ត្រូវ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​ទាំង​នោះ​ទេ ​ព្រោះ​វា​អាច​ឲ្យ​អ្នក​ជាប់​ពន្ធនាគារបាន​។

​នគរបាល​​ឥណ្ឌូណេស៊ីបានបញ្ជាក់ថា តាម​រយៈ​​អ្នក​នាំ​ពាក្យ​លោក Argo Yuwono ប្រាប់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការ​បង្ហោះ ការ​ចែក​រំលែក ​ឬ ​Share ព័ត៌មាន​បោក​ប្រាស់ អំពី​ការ​ធ្លាក់​យន្ត​ហោះ JT-610 ប្រឈម​នឹង​​​ទោស​ព្រហ្មទណ្ឌរយៈពេល៦ឆ្នាំ។

លោក ​Sutopo Purwo Nugroho ជា​អ្នកនាំ​ពាក្យ​សម្រាប់​ទី​ភ្នាក់​ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ​ត្រូវ​​បាន​គេ​សរសើរ​ទៅ​លើ​រឿង​ទាំង​នេះ​ដោយ​សារ​តែ​លោក​បាន​រក​ឃើញ​ជុំវិញ​ប្រភព​ និង​ប្រភេទ​នៃ​ព័ត៌មាន​មិន​ពិត​បាន​យ៉ាងឆាប់​​រហ័ស។ ទាំង​នេះ​ជា​រឿង​រ៉ាវ​មិន​ពិត​ចំនួន​ ៤​ ជុំវិញ​ការ​ធ្លាក់​យន្ត​ហោះ JT-610 ជា​មួយ​នឹង​ការ​បក​ស្រាយ៖

ទី១. នេះ​មិន​មែន​វីដេអូ​ចេញ​ពី ​JT-610 ​នោះ​ទេ​ តែ​វា​ជា​ប្រភេទ​យន្ត​ហោះ ​Lion Air JT-353 ដែល​បាន​ហោះ​ហើរ​ពី​កោះ​ Padang ទៅ​កាន់​រដ្ឋធានី​ហ្សាកាតា ​ដែល​យន្តហោះ​ទប់​លំនឹង​មិន​នឹង ​តែ​មិន​មាន​អ្នក​​របួស ឬ​ស្លាប់​នោះ​ទេ។ នៅ​ក្នុង​កំណត់​ហេតុ​របស់​លោក Sutopo ថា JT-610​ មិន​មាន​វីដេអូ ឬ​រូប​ថត​ថត​បាន​មុន​ពេល​​ធ្លាក់​នោះ​ទេ​។

ទី២.វីដេអូ​នេះ​ក៏​ត្រូវ​គេ​ចាយ​ច្រើន​ដែរ​ដោយ​ផ្សាយ​យ៉ាង​ច្បាស់​ៗ​ថា ​ជន​រងគ្រោះ JT-610 ​ថត​បាន​មុន​ធ្លាក់​ស្លាប់ ​ប៉ុន្តែ​តាម​ពិត​ជា​យន្តហោះ Ethiad ​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Abu Dhabi ​ប្រទេស​អារ៉ាបរួម ទៅ​កាន់​រដ្ឋធានី​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៦ ​មក​ម្លេះ និង​មិន​មាន​អ្នក​របួស​ធ្ងន់​ធ្ងរ ​ឬ​ស្លាប់​ឡើយ៕

សូមទស្សនាវីដេអូ៖

អត្ថបទដែលជាប់ទាក់ទង