វឌ្ឍនាកា​ ត្រូវបានគេព្យាករថាអាចប្រជែងស្បែកជើងមាស​នៅការប្រកួត AFF

ព្រឹត្តិការណ៍​បាល់ទាត់​ធំមួយ​ប្រចាំ​តំបន់​អាស៊ាន​​ AFF Championship ឆ្នាំ​២០១៨ ដែល​​ធ្វើ​ឡើង​២​ឆ្នាំ​ម្តង​ ​​នឹង​បើក​ការប្រកួតសន្សំពិន្ទុ​ក្នុង​ពូល ​នៅប៉ុន្មានថ្ងៃខាងមុខនេះ។

នៅមុនការប្រកួតមកដល់ គេបានព្យាករថាកីឡាករ ចាន់ វឌ្ឍនាកា ដែលជាតារា​បាល់ទាត់ឆ្នើមរបស់​កម្ពុជា នឹងប្រជែងគ្នាដើម្បីដណ្តើមស្បែក​ជើង​មាស​(Top Scorer) ​​ ជាមួយខ្សែប្រយុទ្ធខ្លាំងៗ ៦រូបផ្សេងទៀតដែលជាកីឡាករបរទេស។

កីឡាករទាំង៧រូប​ មានដូចជា៖

១. Adisak Kraisorn (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ)

២. ចាន់ វឌ្ឍនាកា​ (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​)

៣. Nguyen Anh Duc (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វៀតណាម)

៤. Phil Younghusband (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្វីលីពីន)​

៥. Alberto Beto (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​)

៦. Safawi Rasid (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​)

៧. Aung Thu (ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​)

អត្ថបទដែលជាប់ទាក់ទង