សំខាន់! និយាយត្រួសៗ ៣យ៉ាង បញ្ជាក់ថា ហូបមើមត្រាវច្រើន មានប្រយោជន៍ដល់សុខភាព

និយាយ​ដល់​រឿង​ញ៉ាំ​ត្រាវ ប្រហែល​ជា​អាច​មាន​អ្នក​យល់​ច្រឡំ​ន័យផ្សេង ដែល​គេ​តែង​និយាយ​លេង​ ទៅ​នឹង​រឿង​ពាក្យ​ ដែល​ជា​នាំ​បញ្ហា នោះ​គឺ​ការ​និយាយ​ដើម​គេ។

ផ្ទុយ​ពី​នេះ​ដាច់​ស្រលះ ការ​បរិភោគ មើម​ត្រាវ​ធម្មជាតិ​ជួយ​ច្រើន​ដល់​សុខភាព សម្រួល​ការ​បញ្ចេញ​ខ្យល់ និង​អត្ត​ប្រយោជន៍​សំខាន់ ​៣យ៉ាង។

១. សុខភាព​ពោះវៀន

មើម​ត្រាវ​ជា​ប្រភព​ ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​ផ្ទុក​ដោយ​ជាតិ​សរសៃ។ ប្រជាជន​អាមេរិក​ភាគ​ច្រើន​ គឺ​មិន​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ពី​របប​អាហារ​ឡើយ ខណៈ​ពេល​ដែល​តម្រូវ​ការ​ប្រចាំថ្ងៃ​មនុស្ស​យើង​ជាមធ្យម​ប្រហែល​១៥​ក្រាម។

ស្ត្រី​ត្រូវ​ការ​ជាតិ​សរសៃ ២៥ក្រាមក្នុងមួយថ្ងៃ ខណៈ​ បុរស ៣៨ក្រាម។ ការ​ទទួលទាន​មើម​ត្រាវ ​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់​លាមក​ទេ តែ​វា​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ទម្ងន់​មាន​សុខភាព​ល្អ​ដែរ។

២. បញ្ចុះ​កូឡេស្តេរ៉ុល

ជាតិ​សរសៃ​ក្នុង​មើម​ត្រាវ វា​ជា​ប្រភេទ​សរសៃ​មិន​រលាយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀនធំ ពង្រឹង​ដល់​មុខងារ​រំលាយ​អាហារ និង​មាន​ទម្ងន់​សុខភាព​ល្អ។ ជាតិ​សរសៃ​មិន​រលាយ ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល និង​សម្ពាធ​ឈាម​ដែរ។

កាល​ណា​សម្ពាធ​ឈាម​ចុះ​មក​ធម្មតា ហើយ​មិន​លើស​កូឡេស្តេរ៉ុល​ក្នុង​ឈាម​ទៀត នោះ​អ្នក​ នឹង​មិន​ងាយ​មាន​ជំងឺ​បេះ​ដូង​ឡើយ។

៣. សម្រួល​ដល់​សម្ពាធ​ឈាម

ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​សម្ពាធ​ឈាម និង​របប​អាហារ​សម្បូរជាតិ​ប៉ូតាស្យូម។ ការ​ញ៉ាំ​ជាតិ​ប៉ូតាស្យូម​កាន់​តែ​ច្រើន ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​លើស​បាន។

អ្វី​ដែល​សំខាន់​នោះ និង​ការ​ពិត​នោះ​គឺ​ថា កាល​ណា​សម្ពាធ​ឈាម​កាន់​តែ​ខ្ពស់ អ្នក​ប្រឈម​កាន់​តែ​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ប៉ូតាស្យូម​នឹង​ជួយ​បន្ធូរ​សរសៃ​ឈាម ដែល​អាច​បន្ថយ​ការ​ប្រឹង​ខ្លាំង​របស់​បេះដូង​បាន​ដែរ៕

 

អត្ថបទដែលជាប់ទាក់ទង