នៅថ្ងៃស្អែកនេះ! កីឡាកររបស់ក្រុមបាល់ទាត់កញ្ចៀងខៀវ Leicester City នឹងធ្វើដំណើរ មកកាន់ប្រទេសថៃ

ក្រុមបាល់ទាត់កញ្ចៀងខៀវ Leicester City នឹងបញ្ចូនកីឡាកររបស់ខ្លួនទាំងអស់ ឱ្យធ្វើដំណើរមកកាន់ប្រទេសប្រទេសថៃ នៅថ្ងៃស្អែកនេះ ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ត ម្ចាស់ក្លិបលោក Vichai Srivaddhanaprabha ជាលើកចុងក្រោយ។

ក្នុងការធ្វើដំណើរមកកាន់ប្រទេសថៃ ថ្ងៃស្អែកនេះ ក្រុមកីឡាកររបស់ក្រុមបាល់ទាត់ Leicester City នឹងធ្វើដំណើរក្នុងរយៈចម្ងាយ ១៩ ៣២១ គីឡូម៉ែត ពីទីក្រុង Cardiff មកកាន់ទីក្រុង បាងកក ដែលការធ្វើដំណើររបស់ក្រុមកីឡាកររបស់ក្រុមកញ្ជៀងខៀវ ទាំងអស់បានមូលមតិគ្នា ជាមួយនឹងបុគ្គលគ្រប់ជាន់ថ្នាក់ ដោយពួកគេចង់ចូលរួមរំលែកទុក្ខ របស់ក្រុមគ្រួសារលោក Vichai Srivaddhanaprabha ដោយផ្ទាល់ ហើយក៏ជាលើកចុងក្រោយផងដែរ។

គួរអោយដឹងផងដែរថា ក្រុមបាល់ទាត់ Leicester City នឹងចាកចេញពីទីក្រុង Cardiff ភ្លាមៗ ក្រោយចប់ការប្រកួតជាមួយក្រុម Cardiff City ក្នុងពានរង្វាន់លីកកំពូល Premier League សប្ដាហ៍ទី១១ ថ្ងៃស្អែកនេះ ដោយដំណើររបស់ពួកគេមកកាន់ ប្រទេសថៃ ទំនងជាមានរយៈពេល ២ថ្ងៃប៉ុណ្ណោះ ព្រោះក្លិបត្រូវប្រមូលផ្ដុំកីឡាករ ហ្វឹកហាត់ត្រៀមប៉ះ Burnley នៅពាក់កណ្ដាលសប្ដាហ៍ក្រោយនេះ​។

 

 

អត្ថបទដែលជាប់ទាក់ទង