បុរសម្នាក់ បើករថយន្តងក់មួយភាំង រេចង្កូតទៅបុកបង្គោលឡាក់មន្ទីរពេទ្យរស្សុី បណ្តាលឱ្យរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក Toyota Corolla ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2B-3447 បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏ងក់មួយភាំងរេចង្កូតទៅបុកបង្គោលឡាក់មន្ទីរពេទ្យរស្សុីបណ្តាលឱ្យក្រឡាប់ផ្ងារជើងតែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស។

ក្រោយកើតហេតុម្ចាស់រថយន្តបានហៅដំណាងភាគីមន្ទីរពេទ្យដោះស្រាយគ្នាដោយខាងម្ចាស់រថយន្តបង្កចេញសងថ្លៃខូចខាត១០០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ ដោយ៖ នូ បូរ៉ា

អត្ថបទដែលជាប់ទាក់ទង