ពងគ្រួចមានប្រយោជន៍ចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹងពីមុនមក

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន របស់ពងគ្រួច៖

ល្អសម្រាប់ធ្វើជាស៊ុបព្យាបាល ជំងឺផ្តាសាយ៖ ស៊ុតមួយគ្រាប់ៗ មានប្រូតេអ៊ីន រហូតដល់ ២ក្រាម ដែលច្រើនជាងស៊ុតមាន់ទៅទៀត។ ក្រៅពីនេះ វាមានវីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំងជាតិដែក ២០ភាគរយ ដែរ។ ចំពោះវីតាមីន B1 វិញមានរហូតដល់ ១៤០ភាគរយ​ ឯណោះ ដូច្នេះវាស័ក្តិសមបំផុត សម្រាប់អាហារអ្នកជំងឺផ្តាសាយ។
ល្អចំពោះអាការៈកង្វះគ្រាប់ឈាម និងមិនស្រួលខ្លួនដោយសារការមករដូវ៖ ដោយសារតែពងគ្រួចមានជាតិរ៉ែ និងអេឡិចត្រូលីត្រល្អៗ ព្រមទាំងជាតិដែកផងដែរនោះ ដូច្នេះវាអាចជួយ លុបបំបាត់អាការៈក្អួតចង្អោ និងអស់កម្លាំងបាន។ អាហារសម្បូរជាតិដែក តែងតែល្អសម្រាប់ស្ត្រី ដែលកំពុងតែមករដូវ។
មានកូឡេស្តេរ៉ុលល្អៗខ្ពស់៖ ពងគ្រួចស្រដៀងគ្នា នឹងអាហារមានជាតិស្ករសូន្យដែរ ព្រោះវាអាចទប់ស្កាត់ ការសំយោគជាតិស្ករ និងខ្លាញ់បានយ៉ាងល្អ។ ក្រៅពីនេះ អ្វីដែលល្អ គឺវាមានកូឡេស្តេរ៉ុលល្អច្រើន ដែលអំណោយផល ដល់សុខភាពសរសៃឈាម។
ពង្រឹងដល់ភាពភ្លឺច្បាស់របស់ភ្នែក និងខួរក្បាល៖ ពងគ្រួចជួយពង្រឹងដល់ស្មារតីមនុស្ស និងល្អជាងអាហារសម្រនផ្សេងៗដូចជា ដំឡូងចៀន ឬរបស់ដែលផ្អែមទៅទៀត។ ពងគ្រួចមានវីតាមីន D ដ៏ល្អមួយសម្រាប់ជួយឲ្យឆ្អឹងមានសុខភាពល្អ និងជួយដល់ការ បឺតស្រួបជាតិកាលស្យូម ពីចំណីអាហារ។ ចំពោះវីតាមីន A ក្នុងពងគ្រួចវិញ នឹងជួយឲ្យភ្នែកមានសុខភាពល្អ និងបង្ការបញ្ហានានា លើភ្នែកនៅថ្ងៃក្រោយបានទៀត។
បង្កើនចំនួនប្រូតេអ៊ីន៖ យើងគ្រប់គ្នាប្រាកដជាដឹងហើយថា ប្រូតេអ៊ីនធ្វើការអ្វីខ្លះក្នុងរាងកាយ។ វាជួយជួសជុលសាច់ដុំ និងសម្របសម្រួលដល់សាច់ដុំ ពង្រឹងដល់ក្រចក និងសក់កាន់តែមានសុខភាពល្អ។ ពងគ្រួចជាអាហារសម្រន ដ៏អស្ចារ្យមួយ សម្រាប់អ្នករលាកក្រពះ ឬដំបៅក្រពះ ព្រមទាំងជួយច្រោះជាតិពុល ក្នុងតម្រងនោម ថ្លើម និងប្លោកនោម។ អ្វីដែលល្អនោះ គឺបង្កើនសមត្ថភាពផ្លូវភេទទៀត។
មានសារធាតុ Ovomucoid ៖ សារធាតុមួយនេះជាប្រូតេអ៊ីនដ៏កម្រ និងតែមួយគត់ ដែលមិនមានក្នុងស៊ុតមាន់ឡើយ។ វាមានសមត្ថភាព ប្រឆាំងនឹងអាឡែហ្ស៊ី។ ក្រៅពីនេះ អ្នកដែលអាឡែហ្សី នឹងស៊ុតមាន់ អាចញ៉ាំពងគ្រួចបាន៕

អត្ថបទដែលជាប់ទាក់ទង