កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកល​វិទ្យាល័យឥន្ទ្រវិជ្ជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​​សភា​ចារ្យ ខ្លូត ធីតា

ភ្នំពេញ៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំកិច្ចប្រជុំ «ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យឥន្ទ្រវិជ្ជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា ជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃ​សាកល​វិទ្យា​ឥន្ទ្រវិជ្ជា។

ការរៀបចំនេះធ្វើឡើងនៅថ្ងៃអាទិត្យ ១១ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាកលវិទ្យា​ល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

នៅក្នុងអង្គប្រជុំបែបលក្ខណៈវិទ្យាសាស្ត្រនេះផងដែរ ក៏មានការអញ្ជើញចូលរួមអំពីសំណាក់  ឯកឧត្ដមបណ្ឌិត ស៊ុំ ឈុំឡុង អនុប្រធានអចិន្ត្រៃយ៍ រួមជាមួយទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះផងដែរ «ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា» នេះ ធ្វើឡើងក្នុងគោល​បំណង៖

  • ១. ពិនិត្យ និងពិភាក្សាលើកម្មវិធីសិក្សា ដើម្បីធ្វើឱ្យសមស្របតាមកម្មវិធីសិក្សាគុណវុឌ្ឍិជាតិស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
  • ២.ពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ការដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីពន្លឿនការងារស្រាវជ្រាវ និងការការពារបញ្ចប់របស់និស្សិតនាពេលខាងមុខ។
  • ៣.បញ្ហាផ្សេងៗ។
អត្ថបទដែលជាប់ទាក់ទង